កណ្ដាប់ដៃ​ផ្លា​យ​ណ​យ​ធ្វើ​ឱ្យ​ផា​ន់​ គ្រាន់​ សន្លប់​ក្នុង​ទឹក​ទី​២

ចែករំលែក៖

​ភ្នំពេញ​៖​ កណ្ដាប់ដៃ​ឆ្វេង​របស់​កីឡា​ ករ​ថៃ​ផ្លា​យ​ ណ​យ​ (Phlay​ Noy)​បាន​ធ្វើ​ ឱ្យ​កីឡាករ​ ផា​ន់​ គ្រាន់​ មក​ពី​ក្លិប​គជ​ សារ​កីឡា​សន្លប់​ក្នុង​ទឹក​ទី​២​ ខណៈ​ដែល​ កីឡាករ​ឈឿ​ន​ ឆៃ​ដែន​ មក​ពី​ក្លិប​និរោធ​ មាន​ជ័យ​ប្រកួត​ចាញ់​ពិន្ទុ​កីឡាករ​ Phach​ Nam​ Ek​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​លើ​សង្វៀន​ទូរទស្សន៍​ អាស៊ី​អាគ្នេយ៍​ ។​

ផាន់ គ្រាន់និងកីឡាករថៃ phlay​​​ Noy

​ជំនួប​ប្រកួត​រវាង​ ផ្លា​យ​ ណ​យ​ នឹង​ ផា​ន់​ គ្រាន់​ បាន​ត្រឹមតែ​២​ទឹក​ប៉ុណ្ណោះ​ ផា​ន់​ គ្រាន់​ បាន​ភ្លាត់ស្នៀត​រង​កណ្ដាប់ដៃ​ ឆ្វេង​របស់​ផ្លា​យ​ណ​យ​ចំ​ថ្គាម​ខាងស្ដាំ​ បណ្ដាល​ឱ្យ​ដួល​សន្លប់​ភ្លាមៗ​នៅ​លើ​ សង្វៀន​ បើ​ទោះបី​អាជ្ញាកណ្ដាល​រាប់​ រហូត​ដល់​១០​ក៏​មិន​អាច​ងើប​ប្រកួត​បន្ដ​ ទៀត​បាន​ដែរ​ ។​

​ផា​ន់​ គ្រាន់​ ស្គាល់​ពាក្យ​ថា​ សន្លប់​ ក្រោយ​ពេល​គេច​មិន​ផុត​ពី​កណ្ដាប់ដៃ​ ឆ្វេង​របស់​ ផ្លា​យ​ ណ​យ​ ក្នុង​ទឹក​ទី​២​បាន​ ជាង​១​នាទី​ប៉ុណ្ណោះ​ ផ្លា​យ​ ណ​យ​ បាន​បង្ហាញ​ ភាព​ខ្លាំង​របស់​ខ្លួន​ក្រោយ​វាយ​ឱ្យ​ ផា​ន់​ គ្រាន់​ សន្លប់​គេ​បាន​ឡើង​ទៅ​អង្គុយ​គង​ ជើង​នៅ​លើ​បង្គោល​រេញ​សម្លឹង​មើល​ អាជ្ញាកណ្ដាល​រាប់​ផា​ន់​ គ្រាន់​ ធ្វើ​ព្រងើយ​។​

​ដោយឡែក​ឈឿ​ន​ ឆៃ​ដែន​ បាន​តស៊ូ​ ជាមួយ​កីឡាករ​ Phach​ Nam​ Ek​ រហូត​ ដល់​ចប់​ទឹក​ទី​៥​ ប៉ុន្ដែ​លទ្ធផល​ត្រូវ​ចាញ់​ ពិន្ទុ​ពីព្រោះ​អាជ្ញាកណ្ដាល​លោក​ នួន​ បូ​រ៉ា​ បាន​រាប់​ឆៃ​ដែន​ម្ដង​ក្នុង​ទឹក​ទី​៣​ ។​ ទោះបី​ អាជ្ញាកណ្ដាល​រាប់​កីឡាករ​ ឈឿ​ន​ ឆៃ​ដែន​ ក៏​ដោយ​ក៏​កីឡាករ​ Phach​ Nam​ Ek​ ចង់​ ផ្ដួល​ឱ្យ​ឆៃ​ដែន​សន្លប់​តាំងពី​ពាក់កណ្ដាល​ ទឹក​ទី​៣​មក​ម្ល៉េះ​ដោយ​ស្ថានភាព​របស់​ ឆៃ​ដែន​ ឈឺ​ជើង​ខាងឆ្វេង​ជា​ខ្លាំង​ ។​ ប៉ុន្ដែ​ ការ​ប្រកួត​ក្នុង​ទឹក​ទី​៤​និង​ទឹក​ទី​៥​កីឡាករ​ ទាំង​២​នាក់​ហាក់​មាន​ពិន្ទុ​ប្រដំ​ត្រសង​គ្នា​ ខណៈ​ពួក​គេ​បាន​វាយ​តបត​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ប្រើ​ទាំង​កណ្ដាប់ដៃ​ ស្នៀត​កែង​ ជង្គង់​ និង​ទាត់​ ទីបំផុត​គណៈកម្មការ​ចៅ​ ក្រម​បាន​ផ្ដល់​ពិន្ទុ​ឱ្យ​កីឡាករ​ថៃ​ Phach​ Nam​ Ek​ ឈ្នះ​កីឡាករ​ ឈឿ​ន​ ឆៃ​ដែន​ ដោយ​ពិន្ទុ​ ៕

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print