ប្រជាពលរដ្ឋជាងពីពាន់គ្រួសារនៅតំបន់ដីក្រហម បានសម្តែងនូវការសារទរ និងលែងមានការព្រួយបារម្ភចំពោះការអត់ទឹកប្រើប្រាស់ និងសម្រាប់ធ្វើស្រែប្រាំង

ចែករំលែក៖

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាងពីពាន់គ្រួសារនៅតំបន់ដីក្រហម ស្ថិតក្នុងឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង បានសម្តែងនូវការសារទរ និងលែងមានការព្រួយបារម្ភចំពោះការអត់ទឹកប្រើប្រាស់ និងសម្រាប់ធ្វើស្រែប្រាំងទៀតហើយ បន្ទាប់ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ចុះជួយអន្តរាគមន៍បូមយកទឹកពីទន្លេមកបញ្ចូលអាងទាំង ១៤ ជូនពួកគាត់ នៅព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០១៥ នេះ។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ឃុំកោះថ្កូវ គឺជាឃុំមួយដែលមានផ្ទៃដីស្រែប្រាំងធំជាងគេនៅក្នុងខេត្តកំពង់ឆ្នាំង ហើយប្រជាពលរដ្ឋក្នុងឃុំប្រមាណ ៩៨ភាគរយ ជាអ្នកប្រកបមុខរបរធ្វើស្រែប្រាំង។ ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ស្រោចស្រពស្រូវប្រាំង នៅតំបន់នេះគឺពឹងផ្អែកទៅលើអាងទឹកដែលមានសរុបចំនួន ១៤ ។ ដោយសារទឹកទន្លេឆ្នាំនេះតូច បានធ្វើឱ្យបណ្តាអាងទឹកទាំងនេះពុំមានទឹកហូរចូលដូចរាល់ឆ្នាំទេ ។ 
លោកប្រធានមន្ទីរ បានបន្តថា ការងារបូមទឹកបញ្ចូលអាងទាំង ១៤ ខាងលើ គឺយើងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតធំ ប្រភេទ ៦៥ សេស ចំនួន ១១ គ្រឿង ដើម្បីបូមយកទឹកពីទន្លេមកបញ្ចូលក្នុងអាងទឹក ចំនួន ១២ ឯអាងទឹកចំនួន ០២ ផ្សេងទៀត ប្រើប្រាស់ម៉ាស៊ីនតូចៗរបស់ប្រជាកសិក សរុបចំនួន ៥២គ្រឿង ដោយយើងផ្តល់ប្រេងជូនពួកគាត់។ 
    
    
   


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print