ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់បានធ្វើសកម្មភាពកាច់សោ កម៉ូតូតែមិនបានសម្រេចត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រោមខ្លួនទើបប្រគល់អោយសមត្តកិច្ច

ចែករំលែក៖

ភ្នំពេញ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋព័ទ្ធចាប់បានវាយទ្រោមខ្លួននិង២នាក់ទៀតរត៉គេចខ្លួនបាត់ខណះជនសង្ស័យទាំងនោះបានធ្វើសកម្មភាពកាច់សោ ក ម៉ូតូនិចមួយគ្រឿងដែលម្ចាស់ទុកមុខផ្ទះ តែមិនបានសម្រេច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៦ និង០៥ នាទីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្ទះល្វេងក្នុងបុរីញ៉ូថោន ភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះគឹម ចិត្ត ភេទប្រុសអាយុ២៥ ឆ្នាំ ស្នាក់នៅ ភូមិដើមចាន់ សង្កាត់ ច្បារអំពៅ ខណ្ឌច្បារអំពៅ ទី២ឈ្មោះ ថាន់ ចំណែកម្នាក់ទៀតមិនបានស្គាល់ឈ្មោះទេ។រីឯជនរងគ្រោះរងគ្រោះមុំ ចរិយា ភេទស្រីអាយុ២៤ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យមានស្រុកកំណើតភូមិព្រៃនប ឃុំព្រៃបន ស្រុកព្រៃបន ព្រះសីហនុ ។ជិះម៉ូតូម៉ាកស៊ុសាគីនិច ព័ណដីឥដ្ឋ លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CV 5409 ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុជនរងគ្រោះបានបញ្ឍម៉ូតូនៅខាងមុខផ្ទះ ដោយចាក់សោត្រឹមត្រូវ ហើយចូលទៅក្នុងផ្ទះបាត់ ។មួយសន្ទុះក្រោយមក ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាក ដោយមានម្នាក់បានមកធ្វើសកម្មភាពកាច់ សោ ក ម៉ូតូខណះកំពុងកាច់ ស្រាប់តែមានបុរសម្នាក់ដែលនៅក្បែរឃើញទាន់ក៏ស្រែកឆោឡោឡើងបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនាំគ្នាដេញចាប់បានម្នាក់វាយទ្រោមខ្លួននិង២នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ក្រោយជនសង្ស័យត្រូវបានសមត្តកិច្ចយកទៅទីស្នាក់ការនគរបាលប៉ុស្តិ៍ចោមចៅដើម្បីស្រាវជ្រាវតាមចាប់ប័ក្ខពួកយកមកដាក់ទោសតាមច្បាប់។សុខា សែនជ័យ 

...

    
   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print