ខេត្តកណ្តាល៖ ក្មេងប្រុសអាយុ១៥ឆ្នាំបានប្រើល្បិចលួងលោមក្មេងស្រីអាយុ១១ឆ្នាំចាប់ដាក់លើទូកលើចែវទៅកណ្តាលបឹង ធ្វើសកម្មភាពគំរាមសម្លាប់និងចាប់រំលោភខណៈកំពុងធ្វើសកម្មភាពមានអ្នកនេសាទចែវទូកមកទាន់ជួយរំដោះក្មេងស្រីរងគ្រោះទៅកាន់លំនៅដ្ឋានវិញ ។ ដោយឡែកជនសង្ស័យបានចែវទូកជិះគេចខ្លួនបាត់អស់រយៈពេល២ម៉ោងកន្លះ ទើបសមត្ថកិច្ចនគរបាលមូលដ្ឋានចាប់ខ្លួន បន្ទាប់ពីមានពាក្យបណ្តឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះ ។
ករណីចាប់ក្មេងស្រីយកទៅរំលោភលើគង្គានេះបានកើតឡើង កាលពីវេលាម៉ោង១៥ និង០០នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៥ ត្រង់ចំណុចលើផ្ទៃទឹកបឹងចុងព្រែកចឹកសាង ស្ថិតក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ អូនទូច ហៅឃ្លៀច ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជួយធ្វើចំការឪពុកម្ដាយ ឈប់រៀនត្រឹមថ្នាក់ទី៦ មានទីលំនៅក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ អ.ត ស.រ.យ អាយុ១១ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
ប្រភពដដែលបានថា នៅមុនពេលកើតហេតុក្មេងស្រីរងគ្រោះបានទៅបេះត្របែកជាមួយប្អូនប្រុសអាយុ៩ឆ្នាំនៅត្រង់ចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ចាន់ ស្រទន់ ស្ថិតនៅក្បែរមាត់ទន្លេ ក្នុងភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខណៈកំពុងបេះផ្លែត្របែកជនសង្ស័យបានជិះកង់ទៅដល់ ហើយបាននិយាយកុហក់ក្មេងស្រីរងគ្រោះថា “ម៉ែហ្អែងតេទូរស័ព្ទមកថាទិញកង់ឲ្យហ្អែង” ឮយ៉ាងដូច្នេះក្មេងស្រីរងគ្រោះបាននិយាយទៅកាន់ជនសង្ស័យថា “ហ្អែងភូតអញ” ។ ភ្លាមៗនោះជនសង្ស័យបានហៅក្មេងស្រីរងគ្រោះឲ្យឡើងជិះកង់ជាមួយទៅមើល តែជនសង្ស័យមិនបានដឹកក្មេងស្រីរងគ្រោះទៅមើលកង់នៅផ្ទះនោះទេ ពោលគឺបានដឹកក្មេងស្រីរងគ្រោះទៅកំពង់ទូក ។
ប្រភពដដែលបានបន្តទៀតថា ពេលដឹកក្មេងស្រីរងគ្រោះទៅដល់កំពង់ទូកហើយនោះ ជនសង្ស័យបានចាប់អូសដៃក្មេងស្រីរងគ្រោះឡើងជិះទូកចែវទៅកណ្តាលបឹង ហើយបានធ្វើសកម្មភាពគំរាមសម្លាប់ក្មេងស្រីរងគ្រោះបើកនាងហ៊ានស្រែ ។ បន្ទាប់មកជនសង្ស័យក៏បាន ស្រាតខោកុមារីរងគ្រោះចេញពីខ្លួន និងបានស្រាតខោខ្លួនឯងផងដែរ ទើបធ្វើសកម្មភាពរំលោភ ដោយសារតែឈឺចាប់អទ់ទ្រាំមិនបានក្មេងស្រីរងគ្រោះ បានស្រែកឲ្យគេជួយ ខណៈនោះអ្នកនេសាទក្បែរនោះបានឮក៏ចែវទូកមកមើល ហើយបានជួយរំដោះក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះវិញ រីឯជនសង្ស័យបានចែវទូកជិះគេចខ្លួនផងដែរ ។ ពេលទៅដល់លំនៅដ្ឋានក្មេងស្រីរងគ្រោះបានប្រាប់ពីដំណើររឿងទៅកាន់ឪពុកម្តាយ ទើបឪពុកម្តាយសម្រេចចិត្តដាក់ពាក់បណ្តឹងនៅសមត្ថកិច្ចនគរបាលឃាត់ខ្លួនបានជនសង្ស័យ បន្ទាប់ពីធ្វើសកម្មភាពបានរយៈពេល២ម៉ោងកន្លះ រួចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកលើកដែកដើម្បីចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ