ខឹង​ឪពុក​ស្ដី​ប​ន្តោ​ស​អោយ​ រឿង​លេង​ហ្គេ​ម​ យុវជន​ម្នាក់​ សម្រេចចិត្ត​ចងក​សម្លាប់​ខ្លួន​

ចែករំលែក៖

​ភ្នំពេញ​៖​ សិស្ស​វិទ្យាល័យ​បាក់​ទូក​វ័យក្មេង​ម្នាក់​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​ស្លាប់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ទី​២៥​ តុលា​ នៅ​ចំណុច​ផ្ទះ​លេខ​៤៤​ ផ្លូវ​២២៧​ សង្កាត់​ផ្សារ​ដើម​គរ​ ខណ្ឌទួលគោក​។​

IMG_1847

​សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា​ យុវ​សិស្ស​ដែល​ចង​.​ក​ស្លាប់​ឈ្មោះ​ ហ៊​ត​ សីហា​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ រៀន​ថ្នាក់​ទី​១១​ វិទ្យាល័យ​បាក់​ទូក​។​

​យោង​តាម​ បងស្រី​ជន​រង​គ្រោះ​ឈ្មោះ​ហ៊​ត​ គឺ​ម​ហ៊ា​ង​ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​បាក់​ទូក​ជាមួយ​គ្នា​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​នាង​បាន​ធ្វើ​ដំណើរ​ចេញ​ទៅ​រៀន​កួរ​នៅ​សាលា​ លុះ​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​ឃើញ​ទ្វារផ្ទះ​ត្រូវ​ប្អូនប្រុស​ចាក់សោ​ពី​ក្នុង​ហើយ​ហៅ​មិន​ឭ​ឆ្លើ​ត​សោះ​ ពេល​នោះ​នាង​មានការ​សង្ស័យ​ក៏​ហៅ​អ្នក​ជិតខាង​ជួយ​អើត​មើល​តាម​បង្អួត​ទៅ​ឃើញ​ប្អូនប្រុស​របស់​នាង​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយ​។​

​បងស្រី​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ទៀត​ថា​ មូលហេតុ​ដែល​ប្អូនប្រុស​របស់​នាង​ចង​.​ក​សម្លាប់​ខ្លួន​នេះ​ដោយសារ​តូចចិត្ត​ឪពុក​ចេះ​តែ​ស្តីបន្ទោស​ណែនាំ​រឿង​លេង​ហ្គេ​ម​កុំព្យូទ័រ​។​ បន្ទាប់​ពី​ធ្វើ​អត្តឃាត​ជន​រង​គ្រោះ​បាន​បន្សល់​ទុក​លិខិត​បណ្តាំ​ចំនួន​៣​សន្លឹក​បញ្ជាក់​ថា​ រូបគេ​តូចចិត្ត​រស់នៅ​ក្នុង​គ្រួសារ​គ្មាន​ភាព​កក់ក្តៅ​ចុះ​ ៕​

IMG_1844

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print