ភ្នំពេញ៖នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការសំណុំរឿងទណ្ឌិត សម រង្ស៊ី ដែលបរិហារកេរ្តិ៍សម្តេចតេជោថា សូកប្រាក់កញ្ញា ធី សុវណ្ណថា ចំនួនមួយលានដុល្លារអាមេរិក ។ នេះបើតាមការវិភាគតុលាការ ។
សវនាការដឹកនាំដោយ លោកហេង សុខណា ជាចៅក្រមជំនុំជម្រះ និងលោកសៀង សុខ ជាតំណាងអយ្យការ។
លោកគីតិចមេធាវីតំណាងដោយអាណត្តិសម្តេចតេជោហ៊ុនសែនបានដាក់ពាក្យបណ្ដឹងប្តឹងទណ្ឌិត សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញពីបទបរិហារកេរ្តិ៍ជាសាធារណៈតាមមាត្រា៣០៥នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ៕
...
ដោយ៖ ចេស្តា