យុវជន​៣​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ ខ្លួន​ក្នុងផ្ទះ​សំណាក់​ពេល​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ញៀន

ចែករំលែក៖

​ខេត្ដស្វាយរៀង​៖​ យុវជន​៣​នាក់​ត្រូវ​ បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​នៅផ្ទះ​សំណាក់​មួយ​កន្លែង​នៅ​ក្រុង​ស្វាយ​រៀង​ បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​មួយ​ចំនួន​កាលពី​ថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​ ២០១៥​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ នៅ​ភូមិ​ចុង​ព្រែក​ សង្កាត់​-​ក្រុង​ស្វាយ​ រៀង​ ។​

sewe-23

​សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា​ ជន​ សង្ស័យ​ទី​១-​ឈ្មោះ​សុខ​ សុវណ្ណ​ធារ​ស់​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​និស្សិត​ មាន​ទីលំនៅ​ភូមិ​កណ្ដាល​ សង្កាត់​ចេក​ ក្រុង​ស្វាយ​រៀង​,២-​ឈ្មោះ​គឹ​ម​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ មុខរបរ​កម្មករ​ រស់នៅ​ភូមិ​ព្រៃ​ឆ្លាក់​ សង្កាត់​ព្រៃ​ឆ្លាក់​ ក្រុង​ស្វាយ​រៀង​និង​ទី​៣-​ឈ្មោះ​ជៀម​ រ៉ា​វី​ន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​មិន​ពិត​ ប្រាកដ​ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​នគរបាល​បន្ដ​ថា​ ដោយ​ មានការ​សង្ស័យ​កម្លាំង​នគរបាល​ក្រុង​ ស្វាយ​រៀង​ក៏​បាន​សហការ​ជាមួយ​នគរ​ បាល​ប៉ុស្ដិ៍​រដ្ឋបាល​និង​អាជ្ញារ​ធរ​សង្កាត់​ស្វាយ​រៀង​ចុះ​ឆ្មក់​ចូល​ឆែកឆេរ​ផ្ទះសំណាក់​ យីហោ​ “​សុខភាព​”​ ក្នុង​បន្ទប់​លេខ​៥​ ឃាត់ខ្លួន​ជន​ស​ង្ស​យ័​បាន​៣​នាក់​តែ​ម្ដង​ ។​

​សមត្ថកិច្ច​បាន​ឆែកឆេរ​រក​ឃើញ​សម្ភារ​ សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ដូច​ជា​ថង់​បា្ល​ស្ទិ​ក​ដាក់​គ្រឿងញៀន​២​និង​ដប​ទឹក​សុទ្ធ​១១​ដប​និង​បញ្ជូន​ជនសង្ស័យ​ ទៅ​ធ្វើតេស្ដ​ទឹកនោម​បាន​រក​ឃើញ​ថា​ ជនសង្ស័យ​ទាំង​៣​នាក់​គឺ​មាន​សារធាតុ​ ញៀន​នៅ​ក្នុង​ខ្លួន​។​

​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថ​ កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ ដំបូង​ខេត្ដស្វាយរៀង​ចាត់ការ​តាម​ច្បាប់​ ៕​

sewe (1)sewesewe (4)

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print