ភ្នំពេញ៖ សង្រ្គាមពាក្យសម្តីតិះដៀលគ្នារវាង អ្នកនាង ចន ច័ន្ទលក្ខិណា និងតារាចម្រៀងម៉េង កែវពេជ្ជតាផ្ទុះកក្រើកជាថ្មីក្រោយស្ងប់ស្ងាត់ការផ្លោងពាក្យសម្តីឌឺដងផ្លែផ្កាឲ្យមួយរយៈពេលខ្លី។ សង្គ្រាមសម្តីលើកនេះពួកគេថែមទាំងជីកកាយលើកយកចំណុចអវិជ្ជមានរបស់គ្រួសារភាគីម្ខាងៗមកវាយប្រហាគ្នាទៅវិញទៅមកផងដែរ
អ្នកនាងម៉េង កែវពេជ្ជតាបានបង្ហោះសាលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់អ្នកនាងថា”…មិនមែនខ្ញុំខុស មិនមែនខ្ញុំខ្លាច តែនេះព្រោះតែខ្ញុំគោរពពួកគាត់ជាថ្នាក់ដឹកនាំ ជារៀមច្បង ជាគ្រូ ជាគ្រួសារជាមិត្ត និងជាទស្សនិកជនរបស់ខ្ញុំ ។ ប៉ុន្តែយើងឈប់ដើរក៍មិនប្រាកដថាឆ្កែឈប់ព្រុសដែរ ! នាងនៅតែតាមខាំអង្គាមចំអកមិនដកមាត់ ចោទដាក់កំហុសអស់ពីរឿងមួយចូលរឿងមួយទាំងគ្មានត្រូវអីបន្តិច ។ រោគរមាស់ក្នុងរបស់នាងមិនអាចជួយទប់ចិត្តច្រណែនឈ្នានីសដែលនាងធ្លាប់មានជាយូរមកបានទេ ។
នាងជាមនុស្សទំពារបណ្តើរ និយាយបណ្តើរ ។ មាត់ស្រែកថាគ្មានពេលឈ្លោះតែបើខឹងនឹងអ្នកណាឃើញសរសេរផង Live ផងរាប់ម៉ោង ។ នាងថាមិនចេះជេរ តែភាសារដែលបង្ហោះពិរោះលក្ខណៈជំនាញបញ្ចោរ9 និងចូលចិត្តបង្ករសង្គ្រាមច្បាស់ចែស ។ នាងថាយើងពូកែជេរ យើងទទួលក៍បាន ព្រោះយើងជេរត្រូវមានគេគាំទ្រច្រើន ។ តែភាសារជេរម៉ារៀល ម៉ារៀលរបស់នាងវិញគឺមានតែមនុស្សចរិតម៉ារៀលម៉ារៀលដូចគ្នាទេដែលអបអរនោះ ព្រោះគ្រាន់តែហារមាត់ជេររួចគេចង់ក្របួចសក់វ៉ៃខ្នោះអូសក្បាលញាត់គុគភ្លាម ។
ទាំងសាហាវ ទាំងស្អុយរលួយថោកទាបបានមួយចប់ មើលទៅល្អលើសឋានៈប្រធានសមាគមន៍ទៅទៀត តែអន់ជាងស្រីពេស្យាទៅវិញ ។ នាងអប្សុកហើយ ព្រោះមិនសូវមានការងារល្អ ហើយឮថាពេលលែងលះប្តីមុននាងមិនយកកូនទេគឺទុកអោយអតីតប្តីដែលជាមនុស្សប្រុសទទួលមើលកូនស្រី ឯនាងជាម្តាយបែជាមិនរវល់ពីអារម្មណ៍កូនគិតតែសប្បាយខ្លួនឯង ! ? …”។
អ្នកនាងចន ច័ន្ទលក្ខិណាវិញលើកឡើងលើគេហទំព័រហ្វេសប៊ុករបស់អ្នកនាងថា “...បងដៀលថាខ្ញុំរៀនបានតិច អ្នកបងដៀលដល់ក្រុមគ្រួសារខ្ញុំទៀត នេះជាសណ្តានរបស់អ្នកបងបើខឹងអ្នកណាគឺរាលដល់ពូជពង្សគេ ដូចកាលខឹងខាត់សុឃីមបែរជាទៅចង្អុលមុខម្តាយរបស់គាត់ បងនិយាយត្រូវ ខ្ញុំរៀនបានតិចមែន គិតទៅបងមើលងាយអ្នកដែលរៀនបានតិចណាស់ អ្នកបងថាខ្ញុំលូកដៃរឿងអ្នកសិល្បៈទាំងរឿងតូចតាច គឺបានន័យថាបងជាមនុស្សអាត្មានិយម អញ្ចឹងតើទើបបងមិនសូវមានទង្វើមនុស្សធម៌ទៅលើអ្នកសិល្បៈក្រីក្រ មានតែព័តមានតាមកាសែតបទស្សនាវដ្តីរឿងពាក់ព័ន្តស្នេហាជាមួយប្រុសនេះ ប្រុសនោះ ទាំងក្មេងទាំងចាស់ និង ព័តមានអំពើប្រទូស្សរ៉ាយដាក់ខាត់សុឃីម និងម្តាយរបស់គាត់ ព័តមានប្តឹងផ្តល់ជាមួយអ្នករៀបចំកម្មវិធីនានា រួមទាំងព័តមានអំពើអសិលធ័មដាក់អ្នកកាសែត ព័តមានជេរបញ្ចោរបងស្រី និង កាត់កាល់បងប្អូនរឿងស្នេហាត្រីកោណរវាងបងប្អូនបង្កើត រួមទាំងព័តមានជេរបញ្ចោរជាសម្លេងតាម YouTube ។
កាលនោះបងខឹងអ្នកកាសែតយកបងមកប្រៀបធៀបនិងខ្ញុំគឺអ្នកបងថែមទាំងមិនស្តីរកខ្ញុំដែលមិនដឹងរឿងទាំងនោះហើយក៏មិននៅកន្លែងកើតហេតុទៀតផង តែខ្ញុំមុខក្រាស់តាមជម្រាបសួរអ្នកបងទាំងគេមិនពេញចិត្ត ភ្លេចឬនៅអ្នកបង កាលបងជះទឹកត្រីដាក់គាត់ហើយនិយាយថាកុំយកអ្នកបងដែលមានថានះជាជំទាវវមកប្រៀបធៀបជាមួយខ្ញុំដែលជាអ្នកសិល្បៈ ហេតុតែបងមានងារជាជំទាវចង់ធ្វើអ្វីដាក់អ្នកណា ជេរអ្នកណា គឺគ្មានក្រែងទេ សូម្បីតែពេលសម្តែងលើឆាកជាមួយខាត់សុឃីម អ្នកបងដើរតួរនាងទាវ ខាត់សុឃីមដើរតួរយាយផាន់ អ្នកបងហាមនិងបញ្ជារមិនអោយយាយផាន់លេងចង្អុលមុខឡើយ តើងារជាជំទាវរបស់អ្នកបងអស្ចារ្យ ម៉្លេះ ពេលអ្នកបងមានថានះខ្ពង់ខ្ពស់គឺអ្នកបងមើលងាយអ្នកសិល្បៈតូចតាចណាស់ ។
ទោះខ្ញុំរៀនបានតិចមានថានះទាបតែពេលខ្ញុំលែងលះគ្នាក៏លែងដោយគ្មានជំលោះ លែងដោយមិត្តភាព មិនលែងដោយបញ្ចោរគ្នាផ្អើលពិភពលោកដូចអ្នកបងដែលរៀនបានខ្ពស់ដែរ …”។
ពាក្យរិះគន់ តិះដៀលគ្នាទៅវិញទៅមកកន្លងមកបានធ្វើឲ្យមហាជនរិះគន់ចំពោះសិល្បករ។ ការចង់ឈ្នះចង់ចាញ់រវាងភាគីទាំងពីកាន់តែស្រួចស្រាវក្រោយពេលសាររបស់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាងចន ច័ន្ទលក្ខិណា និងតារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបានភាគីទាំងសងខាងបញ្ចេញពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
ពាក្យដែលគេអានហើយនិងទើសភ្នែកទើសត្រចៀកនេះកាន់តែធ្វើឲ្យមហាជនមលើទៅសង្គមសិល្បៈក្នុងផ្លូវមិនល្អពិសេសការរិះគន់ថាអ្នកសិល្បៈមិនចេះប្រើប្រាស់ភាសាឲ្យពិរោះត្រចៀកជាងនេះ៕
ដោយ វឌ្ឍនា