រឿង”មនុស្សឆ្កួត”ធ្វើឲ្យផ្ទុះសំណើចពេញរោងថ្ងៃសម្ពោធ

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តបែបកំប្លែងថ្មីរបស់ផលិតកម្ម LD Picture បានប្រកាសសម្ពោធចាក់បញ្ចាំងហើយកាលពីរាត្រីថ្ងៃទី២៧ធ្នូនេះនៅរោងភាពយន្ត Legend ទួលគោក។ ថ្ងៃប្រកាសចាក់បញ្ចាំងដំបូងភាពយន្តនេះបានធ្វើឲ្យអ្នកចូលរួមទស្សនាផ្ទះសំណើចខ្លាំងជាមួយស្នាដៃថ្មីប្លែកមួយនេះ។
​ឈុតឆាកកំប្លែងបែបថ្មីនៃរឿង “មនុស្សឆ្កួត” បានធ្វើឲ្យភ្ញៀវចូលរួមសម្ពោធផ្ទុះសំណើច ទះដៃ និងសសើរមិនដាច់ពីមាត់អំពីការនិពន្ធ និងស្ទីលនៃការសម្តែងដ៏ប៉ិនប្រសប់របស់សិល្បករក្នុងរឿងនេះ។
​លោកលៀក លីដា ចាងហ្វាងផលិតកម្ម LD បានអះអាងថាភាពយន្តរឿង«មនុស្សឆ្កួត» នឹងប្រកាសដាក់បញ្ចាំងលក់សំបុត្រគ្រប់រោងទាំងនៅភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៨ ធ្នូតទៅហើយ ដើម្បីស្វាគមន៍ឱកាសដាច់ឆ្នាំ និងឆ្លងចូលឆ្នាំថ្មីក្នុងពេលខាងមុខ។ លោកមិនបានបញ្ជាក់ពីដើមទុននៃការផលិតទេប៉ុន្តែគ្រាន់តែលើកឡើងថា ប្រើទុនខ្ពស់ជាងរឿងមុនបន្តិច។ លោកបញ្ជាក់ដែរថា រឿងនេះលោកផ្ដល់ឱកាសឲ្យនាយគ្រឿនធ្វើជាអ្នកនិពន្ធ និងដឹកនាំសម្ដែងដោយផ្ទាល់ ហើយមានការចាត់ចែងលើផ្នែកបច្ចេកទេសទាំងស្រុងពីក្រុមផលិតករបរទេស ដែលតម្រូវឲ្យរឿងទាំងមូលចំណាយខ្ពស់។ ភាពយន្តនេះ ដ្បិតថាចំណងជើងរឿងចម្លែក«មនុស្សឆ្កួត!» ប៉ុន្តែសាច់រឿងខាងក្នុងគឺជារឿងAction ប្រភេទបាញ់ប្រហារ បងធំបងតូច ដោយមានឈុតឆាកកំប្លុកកំប្លែងជាច្រើនទៀត។
លោករំពឹងត្រឹមថាអ្នកទស្សនានឹងទទួលស្គាល់ពីស្ដង់ដាផលិត ជាពិសេសគឺបច្ចេកទេសក្នុងរឿងទាំងមូលប៉ុណ្ណោះ ប៉ុន្តែផលចំណេញគឺមិនសូវមានទេ ក្នុងពេលដែលលោកបង្ហើបថាគ្រាន់តែចំណាយលើក្រុមការងារផលិតរបស់ជនបរទេសក៏ខ្ពស់ ហើយការផលិតភាពយន្តប្រភេទបាញ់ប្រហារមួយនេះ ក៏រៀបប្លង់អស់ច្រើន។ លោកបន្តថានៅភាពយន្តក្រោយផលិតកម្មក៏
នឹងមានការចាប់ដៃសហការពីផលិតករបរទេសដើម្បីលើកកម្ពស់ភាពយន្តរបស់ផលិតកម្មលោក៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print