ភ្នំពេញ៖ ស្ត្រីម្នាក់ជាកូនកញ្ច្រែងកត់កន្ទុយលេខ(ឆ្នោតវៀតណាម)ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានខណ្ឌសែនសុខសហការណ៍ជាមួយនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរបែកក្អមធ្វើការឃាត់ខ្លួននិងដកហូតវត្ថុតាងមួយចំនួន។
កាពីថ្ងៃ សុក្រ ៤ រោច ខែ បុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០១៨វេលាម៉ោង១៥និង៣០នាទីរសៀលនៅចំណុចតូបជួលស្ថិតក្នុងភូមិស្លែងរលើងសង្កាត់អូរបែកក្អមខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចប្រាប់ថា ស្ត្រីអ្នកកត់ឆ្នោតនោះឈ្មោះ ឈុន សោភាព អាយុ ៤៨ឆ្នាំស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុខាងលើ ភូមិស្លែងរលើងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រត្តិបត្តិការណ៍ខាងលើនេះក្រោមការបញ្ជាពីីផ្តាល់ពីលោក វរៈសេនីយ៍ទោ ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌនិងដឹកនាំកម្លាំងដោយ
លោក វរៈសេនីយ៍ទោ គួក សុខហួរ អធិការរងនគរបាលខណ្ឌនិងលោកឆាយ វាសនា នាយករងរដ្ឋបាលសាលាខណ្ឌនិងក៍មានការចូលរួមពីមន្ត្រីសាលាខណ្ឌសែនសុខផងដែរ។ ក្នុងនោះសមត្ថកិច្ចដកហូតបានក្រដាសកត់កន្ទុយលេខមួយចំនួននិងប្រាក់ចំនួន២៣ម៉ឺនរៀល។
ពលរដ្ឋរស់នៅក្នុងខណ្ឌសែនសុខបានសម្តែងការត្រេកអរនៅចំណាត់ការរបស់សមត្ថកិច្ចនិងអាជ្ញាធរខណ្ឌដែលតែងតែចុះបង្ក្រាបនូវល្បែងសុីសងខុសច្បាប់ទាំងនេះក៍ប៉ុន្តែពួកគាត់បានលើកឡើងថា ការចុះបង្ក្រាបនេះដូចជាមិនចំគោលដៅនៅឡើយទេពីព្រោះថាមេៗកន្ទុយលេខធំៗមានច្រើនកន្លែងណាស់នៅក្នុងទឹកដីខណ្ឌសែនសុខដូចច្នេះហើយពួកគាត់សំណូមពរឲ្យសមត្ថកិច្ចនិងអាជ្ញាធរធ្វើយ៉ាងណាបន្តចុះបង្ក្រាបល្បែងសុីសងទាំងនេះឲ្យចំគោលដៅ(ចាប់មេធំៗ)កុំឲ្យដូចពាក្យគេថា គោះទឹកបង្អើរត្រីអោយចូលលបនោះ។
បច្ចុប្បន្នស្ត្រីអ្នកកត់កន្ទុយលេខខាងលើរួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្តតាមនិតិវិធី៕ ដោយ៖ តុង សីហា