តុលា​ សង្ឃឹម​បទ​ថ្មី​នៅ​ Diamond​ Music

ចែករំលែក៖

ភ្នំពេញ​៖​ អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ Big​ Man​ លោក​ តុលា​ ហៅ​ឡា​ បាន​សម្រេចចិត្ត​ផ្លាស់​ប្ដូរ​ទៅ​កាន់​ទ្រនំ​ផលិតកម្ម​ Diamond​ Music​ វិញ​ម្ដង​ ក្រោយ​បញ្ចប់​កុងត្រា​ ៥​ ឆ្នាំ​រួច​មក​។​

sew (5)

​ក្រោយ​ចូល​ច្រៀង​នៅ​ផលិតកម្ម​ថ្មី​ភ្លាម​ តារា​រូប​នេះ​ទើបនឹង​ចេញ​លក់​បទ​ថ្មី​ភ្លាមៗ​នៅ​លើ​ទីផ្សារ​ក្រោយ​ពី​ស្ងប់ស្ងាត់​មួយ​រយៈពេល​ដែល​តារាចម្រៀង​រូប​នេះ​រំពឹង​ខ្ពស់​ទៅ​លើ​ទីផ្សារ​។​

​យ៉ាង​ហោច​ណាស់​មាន​បទ​ចម្រៀង​ចំនួន​៤​បទ​បន្តបន្ទាប់​គ្នា​ត្រូវ​បាន​តារាចម្រៀង​ ឡា​ ចេញ​លក់​នៅ​ទៅ​ផ្សា​រហើយ​តារា​រូប​នេះ​ក៏​ត្រៀមខ្លួន​ក្នុង​ការ​ចេញ​ថត​ជា​MV​ នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​ផង​ដែរ​។​ បទ​ចម្រៀង​ទាំងអស់​សុទ្ធតែ​ទទួល​បានការ​គាំទ្រ​ច្រើន​បង្គួរ​ពី​ក្រុម​យុវវ័យ​ពិសេស​គឺ​បទ​«​បេះដូង​អូន​នៅ​នឹក​គេ​មែន​ទេ​»​ក្នុង​CD​វ៉ុល​៣៥​ របស់​ផលិតកម្ម​ Daimond​។​

​អតីត​តារា​ឯក​ ហុងដា​ ខាងលើ​បន្ត​ថា​ រូបគេ​បាន​សម្រេចចិត្ត​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ជាមួយ​ Diamond​ Music​ រយៈពេល​ ៣​ ឆ្នាំ​បន្ត​ទៀត​ ហើយ​ជា​ការ​ចាប់ផ្ដើម​ រូបគេ​ក៏​ត្រៀម​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​ចំនួន​ផង​ដែរ​។​ ក្នុង​នោះ​បទ​ដែល​លោក​រំពឹង​ទទួល​បានការ​គាំទ្រ​ខ្ពស់​ផង​ដែរ​គឺ​បទ​ “​អាយុ​មិន​អស់​ បង​នៅ​តែ​ស្រលាញ់​អូន​”​ ។​តារា​វ័យ​ ២៨​ ខាងលើ​បន្ថែម​ទៀត​ថា​ ទ្រនំ​ថ្មី​មាន​តារាចម្រៀង​ល្បីឈ្មោះ​ជា​ច្រើន​រូប​ដូច​ជា​ ជុំ​ លី​ណូ​ ជាដើម​ ជា​ហេតុ​នាំ​ឱ្យ​រូបគេ​សង្ឃឹមថា​ នឹង​អាច​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែម​ទៀត​ក្នុង​អាជីព​ចម្រៀង​។​ ម្យ៉ាងទៀត​ ផលិតកម្ម​ខាងលើ​ក៏​កំពុង​មានការ​ទទួលស្គាល់​ពី​មហាជន​ទូទៅ​ ហើយ​រូបគេ​ក៏​កំពុង​សម្រាំង​បទ​ចម្រៀង​បន្ថែម​ទៀត​ ដើម្បី​បង្កើន​ប្រជាប្រិយភាព​។​តារាចម្រៀង​រូប​នេះ​បញ្ជាក់​ដែរ​ថា​ការ​ចាកចេញ​ផលិតកម្ម​ចាស់​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​គឺ​ដោយសារ​ការ​ចង់​ផ្លាស់​ប្តូរ​ផលិតកម្ម​ បទ​ពិសោធន៍​ ជាដើម​។​

​តារាចម្រៀង​មាន​ប្រភព​មក​ពី​ខេត្តបាត់ដំបង​ខាងលើ​ ស្នើ​ឱ្យ​ប្រិ​យ​មិត្ត​បន្ត​គាំទ្រ​រូបគេ​ ទោះបីជា​ផ្លាស់​ប្ដូរ​ផលិតកម្ម​ក៏​ដោយ​។​ រូបគេ​អះអាង​ថា​ នឹង​សហការ​ជាមួយ​ផលិតកម្ម​ ដើម្បី​បង្កើត​បទ​ចម្រៀង​ស្នាដៃ​ថ្មីៗ​ បំពេញ​តាម​ការ​ចង់បាន​របស់​អ្នក​ស្ដាប់​ដោយ​យល់​ឃើញ​ថា​ ពួក​គេ​ចូល​ចិត្ត​ស្ដាប់​បទ​ចម្រៀង​ជា​ស្នាដៃ​បង្កើត​ថ្មី​ជាង​ស្នាដៃ​ថតចម្លង​៕​

sew (4)sew (3)sew (2)sew (1)

...

ដោយ៖ វ​ឌ្ឍ​នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print