(វិភាគព័ត៌មានអន្តរជាតិ)៖ ពលរដ្ឋ​អ៊ី​ស្រា​អែ​ល​និង​ប៉ា​ឡេ​ស្ទី​ន​ពិបាក​ផ្សះផ្សា​បញ្ចប់​ជម្លោះជាតិសាសន៍​

ចែករំលែក៖

​ការ​ប្រទូស្ដ​រ៉ា​យ​គ្នា​រវាង​ជនជាតិ​អ៊ី​ស្រា​ អែ​ល​ដែល​ឈរជើង​នៅ​តំបន់​ភាគ​ខាងលិច​ និង​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ នៅ​តែ​បន្ដ​កើត​ ឡើង​ ហើយ​ប្រែ​ក្លាយជា​ទ្រង់ទ្រាយ​ធំ​ជាង​ មុន​ទៅ​ទៀត​ចាប់តាំងពី​ដើមខែ​តុលា​ មក​ម្ល៉េះ​ ។​ កម្រិត​វិវាទ​កាន់តែ​កើនឡើង​ អាច​ប្រែ​ក្លាយទៅជា​សង្គ្រាម​ជាតិ​សាសន៍​ រវាង​ប្រទេស​ទាំង​២​ ។​ មាន​សំណួរ​សួរ​ថា​ ហេតុ​អ្វី​បានជា​អំពើ​ហិង្សា​កើនឡើង​នៅ​ក្នុង​ពេល​នេះ​ ?

drre (2)

​អ្នក​ដែល​ទម្លាក់​កំហុស​ទៅ​ឱ្យ​ភាគី​ អ៊ី​ស្រា​អែ​ល​បាន​លើក​ឡើង​ថា​ មូលហេតុ​ បណ្ដាល​ឱ្យ​មាន​ជម្លោះ​កើតឡើង​ដោយសារ​តែ​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​ខកចិត្ដ​ចំពោះ​ ការ​បរាជ័យ​នៃ​ដំណើរ​ឆ្ពោះទៅ​រក​ការ​ទទួល​ ស្គាល់​ជា​ប្រទេស​ប៉ា​ឡេ​ស្ទី​ន​ឯករាជ្យ​ និង​ បញ្ចប់​ការ​គ្រប់គ្រង​នៅ​ភាគ​ខាងលិច​របស់​ ប្រទេស​អ៊ី​ស្រា​អែ​ល​ ។​ នៅ​ពេល​នេះ​ អ៊ី​ស្រា​អែ​លប​ន្ដ​សាងសង់​លំនៅ​ឋាន​ជា​ ច្រើន​ទៀត​នៅ​លើ​ទឹកដី​ដែល​អ៊ី​ស្រា​អែ​ល​គ្រប់គ្រង​។​

​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​អ្នក​ដែល​ទម្លាក់​ កំហុស​ទៅ​ឱ្យ​ភាគី​ប៉ា​ឡេ​ស្ទី​ន​បាន​បញ្ជាក់​ថា​ មូលហេតុ​បណ្ដាល​មក​ពី​មេដឹកនាំ​ សាសនា​ និង​នយោបាយ​ប៉ា​ឡេ​ស្ទី​ន​ជម្រុញ​ ឱ្យ​មាន​ហិង្សា​ដោយសារ​តែ​បាន​សម្លាប់​ ជនជាតិ​ជ្វិ​ហ្វ​២​នាក់​ ។​ ជាកស្ដែង​លោក​ Muhammad​ Salah​ បាន​ជម្រុញ​ឱ្យ​ ជនជាតិ​ប៉ា​ឡេ​ស្ទី​ន​ប្រើប្រាស់​កាំបិត​វាយ​ ប្រហារ​ទៅ​ជនជាតិ​អ៊ី​ស្រា​អ៊ែ​ល​។​

​គម្រោង​ចុះហត្ថលេខា​ង​ទៅ​លើ​កិច្ច​ ព្រមព្រៀង​បញ្ចប់​ជម្លោះ​រវាង​មេដឹកនាំ​អ៊ី​ស្រា​អែ​ល​និង​ប៉ា​ឡេ​ស្ទី​ន​ប្រក​ដិ​ជា​រង​ការ​ ជំទាស់​ពី​ពលរដ្ឋ​ប្រទេស​ទាំង​២​ ។​ ប្រ​ធា​ នា​ធិ​បតី​អ៊ី​ស្រា​អែ​ល​លោក​ នេ​តាន​យ៉ា​ ហូ​ និង​បាត់បង់​កា​គាំទ្រ​ប្រសិនបើ​ទទួល​ ស្គាល់​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ ។​

​ការ​ទម្លាក់​កំហុស​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ជាដើម​ហេតុ​ធ្វើ​ឱ្យ​វា​វាទ​ប្រទេស​ទាំង​២​ មិន​អាច​ឈាន​ដល់ទី​បញ្ចប់​នោះ​ឡើយ​ ។​ ការ​វាយប្រហារ​លើ​ផ្នូរ​ជាទី​សក្ការៈ​របស់​បណ្ដាជន​អ៊ី​ស្រា​អែ​ល​បាន​ប៉ះពាល់​ខ្លាំង​ ដល់​សាសនា​ ដែល​នឹង​អាច​នាំ​ឱ្យ​មាន​ ការ​បកស្រាយ​ខុស​ប្រែក្លាយ​ការ​តស៊ូ​ជាតិ​ និយម​ ទៅ​ជា​ការ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ សាសនា​ ។​ ​បើជា​ជម្លោះសាសនា​ នោះ​អាច​បង្ក​ជា​មហន្ដរាយ​ធ្ងន់ធ្ងរ​បំផុត​។​

អង្គការសហប្រជាជាតិ​ បាន​ស្នើ​សុំ​ឱ្យ​ គ្រប់​ភាគី​អ៊ី​ស្រា​អែ​ល​ និង​ប៉ា​ឡេ​ស្ទី​ន​ គោរព​និង​កុំ​ប៉ះពាល់​កន្លែង​ស័ក្ដិសិទ្ធិ​ ។​ លោក​ អូ​បា​ម៉ា​ ក៏​បាន​បង្ហាញ​ក្ដី​ព្រួយ​ បារម្ភ​ និង​ធ្វើការ​ថ្កោលទោស​ដែរ​ ។​ ដើម្បី​ជា​តំណាង​ លោក​ ច​ន​ ឃែ​រី​ នឹង​ ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​លោក​ នេ​ តាន់​យ៉ា​ហ៊ូ​ នៅ​អា​ល្លឺ​ម៉​ង់​ ។​

​ក្នុង​ ពេល​រង់ចាំ​នេះ​ លោក​ ឃែ​រី​ បាន​ទូរស័ព្ទ​ ដាច់​ដោយឡែក​ពី​គ្នា​ទៅ​លោក​ប្រមុខ​ ដឹកនាំ​អ៊ី​ស្រា​អែ​ល​ និង​ប៉ា​ឡេ​ស្ទី​ន​ ឱ្យ​ប្រឹង​ ធ្វើ​យ៉ាងណា​នាំ​ភាព​ស្ងប់ស្ងាត់​ដល់​តំបន់​ ។​ មេដឹកនាំ​អ៊ី​ស្រា​អែ​ល​ និង​ប៉ា​ឡេ​ស្ទី​ន​ក៏​ ទំនងជា​នឹង​ត្រូវ​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ​ ។​

ក្រោយ​ហេតុ​ ការ​ខាងលើ​ ប៉ា​ឡេ​ស្ទី​ន​បាន​ស្នើ​សុំ​ទៅ​អង្គ​ ការ​សហប្រជាជាតិ​ការពារ​ពី​អន្ដរជាតិ​ រាប់​ទាំង​ការ​ពង្រាយ​កម្លាំង​ទ័ព​មួក​ខៀវ​ នៅ​ក្រុង​យេ​រូ​សា​ឡឹម​ចាស់​នៅ​តាម​មណ្ឌល​ សាសនា​ជាទី​សក្ការៈ​របស់​អ្នក​កាន់​សាស​ នា​អ៊ិ​ជ​ស្លា​ម​នៅ​យេ​រូ​សា​ឡឹម​ខាងកើត​ នៅ​ វិហារ​អាល​អា​ក្សា​ ទីលាន​ស័ក្ដិសិទ្ធិ​ដែល​ ជា​សមរភូមិ​ប្រឈម​មុខ​គ្នា​រវាង​ជនជាតិ​ ប៉ា​ឡេ​ស្ទី​ន​ និង​កង​រក្សា​សន្ដិសុខ​អ៊ី​ស្រា​ អែ​ល​ ។​

ប៉ុន្ដែ​ភាគី​អ៊ី​ស្រា​អែ​ល​ប្រឆាំង​ ដាច់ខាត​ និង​បាន​បដិសេធ​វត្ដមាន​ បរទេស​នៅ​វិហារ​អ៊ិ​អ​ស្លា​ម​ ព្រោះ​សំអាង​ ថា​ នឹង​ធ្វើ​មាន​លម្អៀង​ ។​ យេ​រូ​សា​ឡឹម​ ជាទី​ក្រុង​ស័ក្ដិ​សិទ្ធ​សម្រាប់​អ្នក​កាន់សាសនា​អ៊ិ​ជ​ស្លា​ម​ ឬ​យូ​ដាន​ ។​

ឯកអគ្គរដ្ឋទូត​ថ្មី​ របស់​អ៊ី​ស្រា​អែ​ល​ប្រចាំ​អង្គការ​សហ​ ប្រជាជាតិ​ចង់​ឃើញ​ក្រុមប្រឹក្សា​ថ្កោល​ ទោស​ការ​ញុះញង់​ឱ្យ​មាន​អំពើ​ហិង្សា​ពី​ សំណាក់​ប៉ា​ឡេ​ស្ទី​ន​ជាង​ និង​គាំទ្រ​ការ​ចរ​ ចា​សន្ដិភាព​ដោយ​ផ្ទាល់​ឡើង​វិញ​ ។​ ប៉ុន្ដែ​ ដំណើរការ​ចរចា​សន្ដិភាព​ដើម​បូព៌ា​នេះ​បាន​អូស​បន្លាយ​អស់​ពេល​ជា​ច្រើន​ខែ​ឆ្នាំ​និង​ជួប​បរាជ័យ​មិនដឹង​ជា​ប៉ុន្មាន​លើក​ ប៉ុន្មាន​សា​ទេ​ ។​

ការ​ផ្ដល់​សន្ទុះ​ចុង​ក្រោយ​ ដែល​ជា​គំនិត​ផ្ដួចផ្ដើម​របស់​អា​មេ​រិ​ក​ ក៏​ ត្រូវ​បាន​ជាប់​គាំង​ លែង​មានដំណើរ​ការ​ ទៀត​តាំងពី​ជាង​មួយ​ឆ្នាំ​កន្លះ​មក​ហើយ​។​ បារាំង​បាន​ផ្ដល់​គំនិត​ថ្មី​ចង់​បង្កើត​ក្រុមគាំទ្រ​អន្ដរជាតិ​មួយ​ក្រុម​សម្រាប់​ផ្ដល់​ សន្ទុះ​ជា​ថ្មី​ដល់​ការ​ដំណើរការ​សន្ដិភាព​ នេះ​ ។​ យើង​រង់ចាំ​មើល​ថា​ តើ​នឹង​អាច​ មាន​ប្រសិទ្ធិ​ភាព​បាន​ប៉ុណ្ណា​ឬ​ក៏​ត្រូវ​បរាជ័យ​ទាំង​មិន​ទាន់​ចាប់ផ្ដើម​ដូច​មុនៗ​ទៀត​ ក៏​មិនដឹង​។​

​សហគមន៍​អន្ដរជាតិ​បាន​សំណូមពរ​ ឱ្យ​មានការ​យល់យោគ​គ្នា​ដើម្បី​បន្ធូរបន្ថយ​ ភាព​តានតឹង​រវាង​អ៊ី​ស្រា​អ៊ែ​ល​ និង​ប៉ា​ឡេ​ ស្ទី​ន​ ។​ អាជ្ញាធរ​អ៊ី​ស្រា​អែ​ល​បាន​សម្រេច​ បើក​ច្រក​ចេញចូល​ឱ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ អាច​ចូល​ទៅ​កាន់​ទីលាន​វិហារ​អ៊ិ​លស្លា​ម​ បូរាណ​ ដែល​ជាទី​សក្ការៈបូជា​ធំ​បំផុត​ របស់​ប្រជាជន​អ៊ិ​ទ​ស្លា​ម​ ។​ នេះ​ជា​កាយ​ វិការ​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ដើម្បី​បន្ធូរបន្ថយ​សកម្មភាព​ហិង្សា​របស់​ យុវជន​ប៉ា​ឡេ​ស្ទី​ន​ ដែល​ក្ដៅក្រហាយ​ ដោយសារ​តែ​ការ​ជិះជាន់​ ហាមឃាត់​ពី​ សំណាក់​អាជ្ញាធរ​អ៊ី​ស្រា​អែ​ល​។​

​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ទាំងចាស់ទាំងក្មេង​ អ្នក​រស់នៅ​តំបន់​ហ្សេ​រូ​សា​ឡឹម​ខាងកើត​បា​នប​ញ្ជ្រៀ​ត​គ្នា​ណែនណាន់តាន់តាប់​ ដើម្បី​ឡើង​ទៅ​កាន់​វិហារ​អ៊ិ​ា​ស្លា​ម​បូរាណ​ដែល​ជាទី​សក្ការៈបូជា​របស់​ពួក​គេ​ ។​ អស់​ រយៈពេល​២​សបា្ដហ៍​មក​ហើយ​ ដែល​ អាជ្ញាធរ​អ៊ី​ស្រា​អែ​ល​បាន​បិទ​ច្រកចេញ​ ចូល​នេះ​មិន​ឱ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​អាយុ​ ក្រោម​៥០​ឆ្នាំ​ឡើង​ទៅ​ទេ​ ដើម្បី​ចៀស​ វាង​កុំឱ្យ​មាន​អំពើ​ភេរវកម្ម​។​

​ទើបតែ​នៅ​ថ្ងៃនេះ​ អ៊ី​ស្រា​អែ​ល​បាន​ បើកផ្លូវ​លែង​ធ្វើការ​ត្រួតពិនិត្យ​តឹង​រឹង​ ហើយ​អនុញ្ញាត​ឱ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​គ្រប់​ វ័យ​ចូល​ទៅ​ទីលាន​វិហារ​អ៊ិ​ន​ស្លា​ម​បូរាណ​ ។​ តាម​ការ​ផ្ដល់​ដំណឹង​នេះ​គឺជា​ការ​ស្នើរ​សុំ​ពី​លោក​រដ្ឋមន្ដ្រី​ការ​បរទេស​សហរដ្ឋ​អា​ មេ​រិ​ក​ ច​ន​ ឃែ​រី​ ដែល​យល់​ថា​ ការ​បិទ​ ទីលាន​វិហារ​អ៊ិ​ើ​ស្លា​ម​បូរាណ​វា​មិន​បាន​ ផ្ដល់​ផលប្រយោជន៍​អ្វី​ទេ​ ផ្ទុយ​ទៅ​វិញ​គឺ​ វា​រឹតតែ​បញ្ឆេះ​កំហឹង​យុវជន​ប៉ា​ឡេ​ស្ទី​ន​ឱ្យធ្វើ​អំពើ​ហិង្សា​កាន់តែ​ខ្លាំង​ ។​ ជា​ការ​ ពិត​ណាស់​ រដ្ឋាភិបាល​លោក​ នេ​តាន់​ យ៉ា​ហ៊ូ​ បាន​រង​ការ​រិះគន់​ជា​ខ្លាំង​ក្នុង​រយៈ​ ពេល​២​សបា្ដហ៍​កន្លង​មកនេះ​ ។​

រដ្ឋាភិបាល​ អ៊ី​ស្រា​អែ​ល​ត្រូវ​បាន​សហគមន៍​អន្ដរជាតិ​ ស្ដីបន្ទោស​ថា​ បាន​ប្រើ​កម្លាំង​ជ្រុល​ហួស​ ហេតុ​ក្នុង​ការ​បិទ​ខ្ទប់​អំពើ​ហិង្សា​ផុសផុល​ របស់​យុវជន​ប៉ា​ឡេ​ស្ទី​ន​ ដែល​ការ​នេះ​វា​ បាន​បង្ក​រការ​លំបាក​ដល់​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ទូទៅ​ ហើយ​ព្រមទាំង​ដុត​កំហឹង​ របស់​ពួក​គេ​ឱ្យ​រឹតតែ​ក្ដៅ​ងំ​ខ្លាំង​ឡើង​ថែម​ ទៀត​ ។​ សូម​បញ្ជាក់​ថា​ កន្លង​មក​ ទីលាន​វិហារ​អ៊ិ​ស្លា​ម​បូរាណ​នេះ​ តែងតែ​ ជា​ចំណុចក្ដៅ​ដែល​ជះ​ចេញ​ជា​អំពើ​ហិង្សា​ រវាង​អ៊ី​ស្រា​អែ​ល​ និង​ប៉ា​ឡេ​ស្ទី​ន​ ព្រោះ​ វា​ជាទី​សក្ការៈបូជា​របស់​ប្រជាជន​អ៊ិ​ៅ​ស្លា​ម​ ហើយ​ទីនោះ​ក៏​ជា​អតីត​វិហារ​បូរាណ​ជាទី​សក្ការៈ​របស់​ប្រជាជន​កាន់សាសនា​ជ្វី​ហ្វ​ផង​ដែរ​ ។​

ដើម្បី​បញ្ជៀ​ស​បញ្ហា​ការ​គ្រប់​ គ្រង​ចាត់ចែង​ទីលាន​វិហារ​អ៊ិ​ន​ស្លា​ម​បូរាណ​ នេះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​មូលនិធិ​មួយ​ របស់​ប្រទេស​ហ្ស​ក​ដា​នី​ ក៏​ប៉ុន្ដែ​អ៊ី​ស្រា​អែ​ល​ ជា​អ្នកត្រួតពិនិត្យ​ការ​ចេញចូល​ទៅ​មក​ ៕​

drredrre (1)

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print