វាយ​ប្លន់​អតីត​ប៉ូលិស​ស្រុក​មុខកំពូល​យក​ម៉ូតូ​មួយ​គ្រឿង​គេចខ្លួន​បាត់​ ទុក​សព​នៅ​ក្នុង​រោង​ចាំ​ដី​ឡូត៍​មួយ​កន្លែង​នៅ​ព្រែក​តា​សេក​

ចែករំលែក៖

​ភ្នំពេញ​៖ មានការ​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​ក្នុង​រោង​ចាំ​ដី​ឡូត៍​មួយ​កន្លែង​ នៅ​សង្កាត់​ព្រែក​តា​សេក​ បង្ក​ឲ្យ​មានការ​ភ្ញាក់​ឡើង​ដល់​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​ ។​

image6

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​ ៦​និង​១៥​ព្រឹក​ ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុ​ខ្ទម​ចាំ​ដី​ឡូត៍​មួយ​កន្លែង​ នៅ​តាម​ផ្លូវលំ​ ក្រុម​៣​ ភូមិ​ព្រែក​តា​រ័​ត្ន​ សង្កាត់​ព្រែក​តា​សេក​ ខណ្ឌ​ជ្រោយចង្វា​។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ​លឿង​ ផាង​លី​ ហៅ​ម៉ាង​ អាយុ​៥២​ឆ្នាំ​ ជា​អតីតមន្ត្រី​ប៉ូលិស​ស្រុក​មុខកំពូល​ បច្ចុប្បន្ន​ជា​អ្នក​រត់​ម៉ូតូឌុប​ ស្នាក់​នៅ​ជាមួយ​បងប្អូន​នៅផ្ទះ​លេខ​៤៨​ ភូមិ​ខ្ទរ​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វា​។​

​តាម​ប្រភព​ព័ត​មាន​ពីរ​ម្ចាស់​រោង​ចាំ​ស្រែ​ឈ្មោះ​ យ៉ង់​សា​រឿ​ន​ភេទ​ប្រុស​អាយុ​57​ មានមុខ​របរ​ធ្វើស្រែ​មាន​ទី​នៅ​ភូមិ​កើតហេតុ​ខាងលើ​បានអោយ​ដឹង​ថា​មុន​ប្រះ​ឃើញ​សាកសព​រូប​គាត់​បាន​ដឹកគោ​ចេញពីផ្ទះ​មក​ចង​ក្បែ​រោង​ខាងលើ​ហើយ​រូប​គាត់​បាន​ចូល​ទៅ​យក​ខ្សែ​គោ​ដែល​គាត់​ទុក​នៅ​ក្នុង​រោង​ខាងលើ​ខណៈ​ដើរ​ចូល​ទៅ​ដល់​ក្នុង​រោង​ស្រាប់តែ​ឃើញ​សាកសព​ជន​រង​គ្រោះ​ដេក​ស្លាប់​ផ្ងារ​ពាក់អាវ​ភ្លៀង​ព​ណ៍​លឿង​ និង​មាន​ស្នាម​បែកក្បាល​ខាងក្រោយ​ហើយ​បង្ក​អោយ​មានការ​ផ្ញា​ក់​ផ្អើ​ដល់​អ្នក​ភូមិ​មក​ចោមរោម​មើល​ភ្លាម​នោះ​រូប​គាត់​ទៅ​រាយការណ៍​ទៅ​សម្ថ​កិច្ច​អោយ​ចុះ​មក​ពិនិត្យ​នៅ​កន្លែង​កើតហេតុ​។​

​តាម​ប្រភព​ពី​ប្អូនថ្លៃ​ឈ្មោះ​ឃឹម​ វុ​ទ្ធី​ភេទ​ប្រុស​អាយុ​45​ឆ្នាំ​មុ​របរ​រត់​កង់​បី​មាន​ទីលំនៅ​ភូមិ​ខ្ទរ​សង្កាត់​ព្រែក​លៀប​ខណ្ឌ​ជ្រោយចង្វា​បានអោយ​ដឹង​ថា​បងថ្លៃ​របស់​គាត់​ចេញ​រត់​ម៉ូតូឌុប​នៅ​ម៉ោង​4​ទាប​ភ្លឺ​រហូត​ដល់​ម៉ោង​4​ទៅ​5​ល្ងាច​ទើប​គាត់​ចូល​ផ្ទះ​វិញ​ហូប​បាយ​តែ​នៅ​ថ្ងៃ​កើតហេតុ​បង​របស់​គាត់​បាន​ចេញ​ទៅ​រត់​ម៉ូតូ​ដូច​សព​ដង​ហើយ​ម៉ោង​11​ថ្ងៃ​ទី​27​ ខែតុលា​ ជន​រង​គ្រោះ​បាន​មក​ផ្ទះ​គាត់​ហូប​បាយ ៕ ​នៅ​ពេល​ហូប​រួច​បាន​ចេញ​ទៅ​រត​ម៉ូតូ​បាត់​រហូត​ដល់​ម៉ោង​6​ល្ងាច​មិនឃើញ​បងថ្លៃ​ត្រឡប់​មក​ផ្ទះ​។​ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​២៨​ តុលា​ នេះ​មាន​ដំណឹង​ថា​ មាន​គេ​ប្រទះ​ឃើញ​សព​ក៏​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​មក​មើល​ទើប​ដឹង​ថា​ ជា​ជន​រង​គ្រោះ​។​

​ប្រភព​បញ្ជាក់​ថា​ ជន​រង​គ្រោះ​បាត់​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​ C125​ ស៊េរី​ឆ្នាំ​២០១១​ មួយ​គ្រឿង​។​

​ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ ប្រគល់​សព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​វត្ត​ខ្ទរ​តាម​ប្រពៃណី​ ៕​

image1 image2 image5 image3

...

ដោយ៖ ជ្រោយ​ពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print