ខេត្តព្រះសីហនុ៖ យុវជនម្នាក់ជាប់ពាក់ព័ន្ឋករណីសេពគ្រឿងញៀន ប្រើប្រាស់អាវុធកែច្នៃខុសច្បាប់នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ត្រូវកងរាជអាវុធហត្ថខេត្តព្រះសីហនុ បញ្ជូនខ្លួនទៅកាន់សាលាដំបូង បន្ទាប់ពីឃាត់ខ្លួនកាលពីថ្ងៃទី២៧ ខែតុលា វេលាម៉ោង១៣និង២០នាទី នៅចំណុច ក្រុមទី០៧ ភូមិបន្ទាយប្រិយ៍ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកឧត្តមសេនីយ៍ ហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានគូសបញ្ចាក់ថា ដោយផ្តើមចេញពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក៏ដូចជាដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងស្ថានភាព សុខសន្តិភាព សុវត្តិភាព កំលាំងកងរាជអាវុធហត្ថខេត្ត តែងតែចុះស្រាវជ្រាវ ស៊ើបអង្កេតនូវរាល់បទល្មើសផ្សេង ចាប់តាំងពីទីប្រជុំជនរហូតដល់ជនបទ ។
ជាក់ស្តែងនៅវេលាម៉ោង១៣និង២០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ នៅចំណុច ក្រុមទី០៧ ភូមិបន្ទាយប្រិយ៍ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កំលាំងកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនយុវជនសង្ស័យម្នាក់ ពាក់ព័ន្ឋបទល្មើសចែកចាយ សេពគ្រឿងញៀន និង ប្រើប្រាស់អាវុធកែច្នៃ ខុសច្បាប់ បញ្ជូនខ្លួនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ រួមជាមួយវត្ថុតាងមួយចំនួនរួមមានៈ អាវុធកែច្នៃចំនួន០១ដើម ដាវ សាំម៉ូរ៉ៃចំនួន០១ដើម ដបជក់ថ្នាំញៀនចំនួន០១ ទូរស័ព្ទចំនួន០១ ប្រាក់រៀលចំនួន៥៣០០០រៀល ប្រាក់ដុល្លាចំនួន១៣ដុល្លា ប្រាក់អារា់ប់ចំនួន០៥ រីយ៉ាល់ ។
លោកឧត្តមសេនីយ៍បន្តថា ក្រោយពីធ្វើការសាកសួរ និងឃុំខ្លួនវណ្តោះអាសន្នរយះពេលជិត២៤ម៉ោង ជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនកាន់សាលាតំបូងខេត្តនាព្រឹកថ្ងៃទី២៨តុលាឆ្នាំ២០១៥ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ដោយ៖ ឆ្លាម សមុទ្រ