ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានបង្ក្រាបជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ក្នុងករណី ឆក់កាបូប ពីនារីម្នាក់មិនបានសម្រេច កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោងប្រហែល១៧ និង៤០នាទី ស្ថិតនៅភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលឃាត់ខ្លួនបានម្នាក់ក្នុងចំណោមគ្នា២នាក់នោះមានឈ្មោះ ៖ ទី១ឈ្មោះ កែវ វុទ្ធី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ជនសង្ស័យដែលចាប់បាន) និងទី២ឈ្មោះ វុធ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅម្តុំស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ(រត់គេចខ្លួនបាត់)។ រីឯវត្ថុតាងដែលដក់ហូតបានរួមមាន៖ ម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ចាម1C-5458 (របស់ជនសង្ស័យ) ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោងប្រហែល១៧ និង៤០នាទី ជនរងគ្រោះ ភេទស្រី បានជិះម៉ូតូមាកហ្វីណូ ពណ៌សតែម្នាក់ឯងមានស្ពាយកាបូបនៅស្មាខាងឆ្វេង ជិះទិសដៅពីជើងទៅត្បូង តាមផ្លូវព្រៃស ស្រាប់តែមានជនសង្ស័យ ចំនួន០២នាក់ ដែលរៀបរាប់ភិនភាគដូចខាងលើបានធ្វើសកម្មភាពឆក់កាបូបស្ពាយរបស់ជនរងគ្រោះ បណ្តាលអោយដួលម៉ូតូ តែឆក់ពុំបានសម្រេចទេ ភ្លាមនោះមានអ្នកដំណើរតាមផ្លូវនោះបានឃើញក៏ទៅរាយការណ៍ប្រាប់សមត្ថកិច្ចដែលកំពុងល្បាតក្បែរនោះ ជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យបានម្នាក់ និងម៉ូតូដែធ្វើសកម្មភាពឆក់កាបូប យកមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។
ដោយឡែកជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួលបាត់ស្រមោល រីឯចំពោះជនរងគ្រោះក្រោយពេលកើតហេតុភ្លាមបានលើកម៉ូតូជិះទៅបាត់ដោយមិនបានដាក់ពាក់បណ្ដឹងនោះទេ ៕
...
ដោយ៖ ភារ៉ា ដង្កោ