ក្រុមហ៊ុន Alpha Gold Futures បញ្ឈប់បុគ្គលិកចំនួន២នាក់ ដែលក្បត់ទំនុកចិត្តក្រុមហ៊ុន ហើយរាល់ទង្វើដែលពាក់ព័ន្ធ ជាមួយបុគ្គលនេះ ក្រុមហ៊ុនមិនទទួលខុសត្រូវឡើយ

ភ្នំពេញ៖ ក្រុមហ៊ុន Alpha Gold Futures Co.,Ltd បានប្រកាសបញ្ឈប់បុគ្គលិក ឈ្មោះ ជា បញ្ញាវត្តី និង ឈ្មោះ ប៉ុន សុធារ៉ូ ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ មូលហេតុ ដោយបុគ្គលិកខាងលើ បានក្បត់ទំនុកចិត្តក្រុមហ៊ុន ធ្វើឲ្យក្រុមហ៊ុនខាតបង់ផលប្រយោជន៍ជាច្រើន រាល់ទង្វើដែលពាក់ព័ន្ធ ជាមួយបុគ្គលខាងលើ ក្រុមហ៊ុន Alpha Gold Futures Co.,Ltd មិនទទួលខុសត្រូវឡើយ។

តាមសេចក្ដីប្រកាស ក្រុមហ៊ុន Alpha Gold Futures Co.,Ltd ដែលអង្គភាពព័ត៌មានទទួលបាននៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងទៀតថា ក្រុមហ៊ុននេះ បានប្រកាសឲ្យបុគ្គលិក ឈ្មោះ ជា បញ្ញាវត្តី និងឈ្មោះ ប៉ុន សុធារ៉ូ មកចូលខ្លួនមកដោះស្រាយ ជាមួយក្រុមហ៊ុន មិនឲ្យហួសថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ បើមិនចូលខ្លួនមកដោយស្រាយនោះទេ ក្រុមហ៊ុន និងមានវិធានការតាមផ្លូវច្បាប់៕

ដោយ៖ សុខ ខេមរា

ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print