នគរបាល​ខណ្ឌឫស្សីកែវ​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​នៅ​សង្កាត់​ទួល​សង្កែ​ឃាត់​មនុស្ស​៤​នាក់​

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​នៃ​ អធិការ​ដា្ឋ​ន​នគរបាល​ខណ្ឌឫស្សីកែវ​បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​កត់​ឆ្នោត​មួយ​កន្លែង​ដោយ​ឃាត់​បាន​មនុស្ស​៤​នាក់​ និង​រឹបអូស​វត្ថុ​តាង​បាន​មួយ​ចំនួន​ ។​

dwe (2)

​ប្រតិបត្តិការ​នេះ​បាន​ប្រព្រឹត្ត​ទៅ​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៧​ខែតុលា​២០១៥​នៅផ្ទះ​លេខ​១៦​ផ្លូវ​លេខ​៩០៧​បុរី​ណៃ​សុវណ្ណ​ ក្នុងភូមិ​ទួល​សង្កែ​ សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មនុស្ស​៤​នាក់​ដែល​ពាក់ព័ន្ធ​លេង​កន្ទុយលេខ​ហើយ​ត្រូវ​ឃាត់ខ្លួន​នោះ​មានឈ្មោះ​១-​ឡុ​ង​ចាន់​ធា​រី​ភេទ​ស្រី​អាយុ​៣០​ឆ្នាំ​.២.​ឡា​ គា​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​.​ ៣.​ជ្រឹង​ ឆេ​ង​ម៉េ​ង​ភេទ​ស្រី​អាយុ​៣០​ឆ្នាំ​និង​៤.​ ឈ្មោះ​ជៀម​ សុ​ផាត​ភេទ​ស្រី​អាយុ​៦២​ឆ្នាំ​។​អ្នក​ទាំង​៤​ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ​។​

​សមត្ថកិច្ច​ឲ្យ​ដឹង​ទៀត​ថា​ បន្ទាប់​ពី​ស្រាវជ្រាវ​ដឹង​ថា​ទីតាំង​ខាងលើ​មាន​បើក​កន្លែង​កត់​ ឆ្នោត​យ៉ាង​គគ្រឹកគគ្រេង​ដោយ​ក្នុង​មួយ​ថ្ងៃ​កត់​បាន​ចាប់ពី​២​ទៅ​៣​លាន​រៀល​ ទើប​កម្លាំង​ព្រហ្មទណ្ឌ​ ខណ្ឌ​ឬ​ស្សី​កែវ​បាន​ចុះ​ទៅ​ទៅ​បង្ក្រាប​ឃាត់ខ្លួន​បាន​៤​នាក់​ក្នុង​នោះ​មាន​ម្នាក់​ជា​មេ​កត់​ឆ្នោត​ឈ្មោះ​ឡុ​ង​ចាន់​ធា​រី​ ព្រមទាំង​ដកហូត​បាន​លុយ​ក្រ​ដា​ ស​កត់​កន្ទុយលេខ​និង​តុ​សម្រាប់​កត់​កន្ទុយលេខ​ជា​ច្រើន​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​ខណ្ឌឫស្សីកែវ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​៤​នាក់​ រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជ​ថា​នី​ចាត់ការ​តាម​ផ្លូវច្បាប់​ ៕​

dwe (1)

...

ដោយ៖ អរុណរះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print