នគរបាលក្រុងសួងចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ជនសង្ស័យ៣នាក់ ពាក់ព័ន្ធការរក្សាទុកថ្នាំញៀនខុសច្បាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង៤៥នាទី កំលាំងជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្នាននគរបាលក្រុងសួង ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី ហុងណាក់ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានបើកកិច្ចប្រតិបត្តិការបង្ក្រាបករណី រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាលទ្ឌផលឃាត់ជនសង្ស័យបាន៣នាក់ និងចាប់យកថ្នាញៀនមួយចំនួន។

លោក ឧត្តមសេនីយ៍ត្រី ហុងណាក់ស្នងការរង ទទួលផែនប្រឆាំងបទល្មើសបានអោយដឹងថាកិច្ចសហប្រតិបតិ្តការបង្ក្រាបនេះធ្វើឡើដោយ ប្រើប្រាស់តាមមាត្រា៧៩ ដោយវិធានការញុះញង់អោយទិញថ្នាំញៀនខុសច្បាប់ នៅភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

លោកបន្តថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវ ឃាត់ខ្លួន ៖ ១-ឈ្មោះ ប៊ុន វីណា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ១៤ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ២-ឈ្មោះ ព្រុំ ពិសី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ៣៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងទី៣-ឈ្មោះ ស៊ាម លីញ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ វត្ថុតាងដក ហូតមាន៖ ថ្នាំញៀនចំនួន១០កញ្ចប់ ជញ្ចុីង
អេឡិចត្រូនិចចំនួន១គ្រឿង។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់បាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី៕វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print