បុរសម្នាក់បានធ្វើសកម្មភាពគាស់ផ្ទះក្នុងបុរីចំការមនត្រូវសន្តិសុខចាប់ប្រគល់អោយសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់ត្រូវសន្តិសុខដែលយាមក្នុងបុរីចំការមនចាប់បានវាយឡើងទ្រូមខ្លួនទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ខណៈធ្វើសកម្មភាពគាស់ផ្ទះបុរីចំការមន មិនសម្រេច។

ហេតុការណ៏នេះ កើតឡើងកាលពីវេលាម៉ោង ១និង៥០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ១៣រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ ១៤ខែ មករា ឆ្នាំ ២០១៨ ស្ថិតនៅ តាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យ មានឈ្មោះ ពុំ ស័ក្កិ អាយុ ៣១ឆ្នាំ ទីលំនៅក្រោយបុរីចំការមន ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពពត៍មានពី សន្តិសុខដែលយាមក្នុងបុរីចំការមនបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យម្នាក់ជាអ្នករើសអេតចាយ ខាងលើ បានជិះម៉ូតូចេញពីផ្ទះនៅក្រោយបុរីចំការមន ក៏បានឈប់ម៉ូតូជិតបុរីចំការមន ហើយបានអឺតលឺមៗ ត្រូវសន្តិសុខឃើញដូចច្នេះ ក៏ហៅសួរនាំរួចក៏វាយទ្បើងទ្រូមខ្លួន ទើបប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់។

ក្រោយការសាកសួរសមត្ថកិច្ច និងធ្វើតះទឹកនោមជនសង្ស័យ គឺមានសារជាតិញៀន ដើម្បីធ្វើទៅតាមនិតិវិធីច្បាប់ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print