កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលខណ្ឌដង្កោឃាត់ខ្លូនជនសង្ស័យម្នាក់ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន 

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោងប្រហែល ២១និង៥០នាទី ត្រង់ចំណុចប្រឡាយទឹក ភូមិលេខ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានជិះល្បាតក្នុងភូមិសាស្ត្រ ក្នុងចំណុចកើតហេតុបានឃាត់ខ្លួនជនសង្ស័យម្នាក់រួមទាំងថ្នាំញៀនដែលជាវត្ថុតាង ។

image1 (2)

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ អ៊ូច ចាន់រិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិម្ភៃបួន សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រីឯវត្ថុតាងដែលដក់ហូតបានរួមមាន ទី១ ម៉ូតូ១គ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1B-3991, ទី២ក្រាមពណ៌សថ្លាចំនួន១កញ្ចប់តូច,  ទី៣ ថងផ្លាស្ទីចសម្រាប់ច្រកចំនួន៤ថង, ទី៤ស៊ីមទូរសព្ទ័សរុបចំនួន៥ របស់ក្រុមហ៊ុនមីតហ្វូនចំនួន៤ និងស៊ីមក្រុមហ៊ុនស្មាតចំនួន១, ទី៥ កាបូបលុយចំនួន១ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្cបានប្រាប់ឲ្យដឹងថា មុនពេលឃាត់ខ្លួនបានជនសង្ស័យខាងលើ គឺកម្លាំងផ្នែកអន្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ត្រង់ចំណុចប្រឡាយភូមិលេខ២៤ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឃើញជនសង្ស័យ ជិះម៉ូតូមួយរឿងម៉ាកវ៉េវ តែម្នាក់ឯងក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវទួលពង្រ ឆ្ពោះទៅចោមចៅដើម្បីយកថ្នាំញៀន ចំនួនមួយកញ្ចប់តូច ក្នុងតម្លៃ១០មុឺនរៀល ឲ្យទៅម៉ូយនៅចោមចៅ ដែលមិនស្គាល់ឈ្មោះ ភ្លាមនោះក៏បានជួបនិងកម្លាំងល្បាតអត្តរាគមន៍នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលល្បាតក្នុងភូមិសាស្ត្រ បានហៅឲ្យឈប់ដើម្បីសួរនាំ ភ្លាមនោះស្រាប់តែជនសង្ស័យបានទំលាក់ថ្នាំញៀនទៅលើដី ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចឃើញក៏ឃាត់ខ្លួនរួមទាំងវត្ថុតាង យកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលព្រៃស ។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ 

image2 (2)image3 (1)

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print