ភ្នំពេញ៖ បុរសជាកម្មករសំណង់នៅស្ពានជ្រោយចង្វាម្នាក់បានទាស់ពាក្យសម្ដីគ្នាជាមួយអ្នករួមការងារ ក្នុងវង់ផឹកស៊ីត្រូវគេព្រួតវាយទម្លាក់ទឹកទន្លេ ប្រាំថ្ងៃក្រោយទើបឃើញអណ្ដែតទឹកខាងក្រោយសាលមហោស្របចតុមុខ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្តកិច្ចមូលដ្ឋានចុះមកពិនិត្យមើលភ្លាមៗ នៅកន្លែងកើតហេតុ។
ករណីនេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៣និង៣០រសៀល ថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខាងក្រោយសាលមហោស្របចតុមុខ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះមានឈ្មោះរស់ សុធា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរកម្មករសំណង់ជួសជុលស្ពានជ្រោយចង្រ្វា មានស្រុកកំណើរ នៅភូមិតាបែ ឃុំចុងជៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
តាមប្រភបព័ត៌មានពីក្មួយប្រុសបង្កើតឈ្មោះអឿន សុខចាន់ អាយុ៣៥ឆ្នាំ មុខរបរជាកម្មករសំណងនៅផ្សារនាមាស បានឲ្យដឹងថាពូរបស់គាត់ត្រូវអ្នករួមការងារព្រួតវាយនៅក្នុងវង់ផឹកស៊ីខណៈបានទាស់ពាក្យសម្ដីគ្នា ស្រាប់តែប្រាំថ្ងៃក្រោយទើបឃើញអណ្ដែតទឹកខាងក្រោយសាលមហោស្របចតុមុខ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្តកិច្ចមូលដ្ឋានតែម្តង ។
ក្រោយកើតហេតុសពត្រូវបានក្មួយប្រុសនិងក្រុមគ្រួសារសំរេចយកទៅបូជានៅវត្តទួលសង្កែព្រោះក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស តារា