ឈ្មួញ ស្រូវម្នាក់ ត្រូវអាជ្ញាធរវៀតណាមឃាត់ខ្លួន ចោទពីបទប៉ុនប៉ងនាំលុយ​ជាង៤ម៉ឺនដុល្លារចូលកម្ពុជាជាលុយរត់ពន្ធស្រូវ

ចែករំលែក៖

ខេត្តកំពត៖ តាមការ​​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន Nhan Dan របស់​វៀតណាម នៅ​ថ្ងៃចន្ទ១៤រោចខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែ​មករា​ ឆ្នាំ​២០១៨ឲ្យដឹងថា៖ ជន​ជាតិ​ខ្មែរ​រស់នៅ​ខេត្ត​កំពត​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ចាប់​ឃាត់​ខ្លួន នៅ​ទីក្រុង​ហាទៀន ខេត្ត​គៀនយ៉ាង បន្ទាប់ពី​លួច​រត់​ពន្ធ​ស្រូវ​ពី​កម្ពុជារាប់តោន ចូល​ទៅ​កាន់​ប្រទេស​វៀតណាម។
ជនជាតិ​ខ្មែរ​ ដែលចាប់ខ្លួននោះ ​ឈ្មោះ ហួរ ​ណាត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ត្រូវ​ចាប់​ខ្លួន​ ក្នុង​កាល​បរិច្ឆេទ​មិន​ជាក់​លាក់​ នៅ​ពេល​ប៉ុនប៉ង​យក​ប្រាក់​ចំនួន១៧៦​លានរៀលស្មើនឹង ជាង៤ម៉ឺនដុល្លារអាមេរិក ចេញ​ពី​ប្រទេស​វៀតណាម​ ចូលមកកម្ពុជា ។
​នគរបាលប្រជាជន​វៀតណាម​បានសម្រេច​ចិត្ត​ ចាប់ខ្លួន​បុរសខ្មែរ​រូបនេះ ​ពីបទ​ដឹកជញ្ជូន​រូបិយ​ប័ណ្ណ​ និង​ផលិតផល​ឆ្លងកាត់​ព្រំដែន ​ដោយ​មិនបាន​ប្រកាស​ដល់​ទី​ភ្នាក់​ងា​រ​មាន​សមត្ថកិច្ច ដែល​ផ្ទុយ​នឹង​មាត្រា ១៨៩ នៅ​ក្រោម​ក្រម​ព្រហ្មទណ្ឌ​របស់​វៀតណាម​។​
​អាជ្ញាធរ​វៀតណាម ​បាន​បញ្ជាក់​ថា ការ​នាំចូល​ស្រូវ​ពី​កម្ពុជា​ទៅ​វៀតណាម​បាន​ក្លាយ​ទៅជា​រឿង​សាមញ្ញទៅហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ព្រោះ​អង្ករ​កម្ពុជា មាន​រសជាតិ​ឈ្ងុយ​ឆ្ងាញ់​ និង​អនាម័យ​ល្អ ជាទីពេញនិយមរបស់ប្រជាពលរដ្ឋវៀតណាម ។
បច្ចុប្បន្ន អាជ្ញាធរ​វៀតណាមកំពុង​ចាត់ចែង​ករណី​ខាងលើ​តាម​ច្បាប់របស់ប្រទេសវៀតណាម និងបន្ត​បើក​ការ​ស៊ើប​អង្កេត​រក​ឈ្មួយ​រត់ពន្ធស្រូវពីកម្ពុជាទៅ​វៀតណាមដទៃ​ទៀត ដើម្បីចាត់វិធានការណ៦ដូចខាងលើនេះ ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print