ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ មានប្រសាសន៍សង្កត់ធ្ងន់ៗថា ការបោះឆ្នោតនាពេលខាងមុខ បានកំណត់រួចហើយ ដោយមានការផ្លាស់ប្តូរទេ។
ហ្វេសប៊ុកផេកសម្តេចតេជោ នៅព្រឹកថ្ងៃទី១៨ ខែមករា សរសេរថា “ព្រឹកនេះ ខ្ញុំបានមើលភ្នំពេញប៉ុស្តិ៍ចុះផ្សាយអត្ថបទមួយមានចំណង ជើងថា (លោកនាយករដ្ឋមន្ត្រីថា ការបោះឆ្នោតអាចធ្វើមិនបាន បើមានការច្របូកច្របល់)ហើយការបកស្រាយក្នុងអត្ថបទនេះគេចង់និយាយថាខ្ញុំនឹងលុបចោលឬពន្យារការបោះឆ្នោតនាពេលខាងមុខ។
សម្តេចបន្តថា”ដោយមិនបាច់បកស្រាយច្រើន ខ្ញុំគ្រាន់តែបញ្ជាក់ថា ការបោះ ឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ថ្ងៃ២៥កុម្ភះ ២០១៨ និងការបោះឆ្នោតជ្រើសសមាជិករដ្ឋសភា ថ្ងៃ២៩ កក្កដា២០១៨ ដែល បានកំណត់រួចហើយមិនមានអ្វីផ្លាស់ប្តូរទេ”។
សង្ឃឹមថា ភ្នំពេញប៉ុស្តិនឹងរៀនស្តាប់របៀបអត្ថាធិប្បាយរបស់ខ្ញុំឲ្យបានច្បាស់ នឹងមានការចេះដឹងច្រើនជាងនេះ រាប់ទាំងក្រុម អ្នកវិភាគផងដែរ៕
ចេស្តា