ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ លោក ហុក វ៉ាន់ធីណា ចៅក្រមសើបសួរ និងជាប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន តាចាស់យកប្រាក់៥០០០រៀល ជាថ្នូររំលោភនារីសតិមិនគ្រប់បានសម្រេច ពីបទ”រំលោភសេពសន្ថវះ” ប្រព្រឹត្តនៅ ភូមិ ទួលក្របៅ ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កាលពីថ្ងៃ១៥ ខែមករា ឆ្នាំ២០១៨ តាមមាត្រា ២៣៩ នៃក្រមព្រហ្មទណ្ឌ។
បទល្មើសនេះត្រូវផ្តន្ទាទោសពី០៥(ប្រាំ) ឆ្នាំ ទៅ១០(ដប់) ឆ្នាំ។
ជនត្រូវចោទមានឈ្មោះ តាំង ហាំងលី ភេទប្រុស អាយុ៧៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ទួលក្របៅ ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នគរបាលព្រហ្មទណ្ឌបានអោយដឹងថា: ជនរងគ្រោះ ឈ្មោះ កែវ ស្រីអូនហៅហ៉ីង ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ទួលក្របៅ ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល(សតិមិនប្រកតី)។ កំពង់អង្គុយបោកខោអាវនៅក្នុងបន្ទប់ទឹកក្រោមផ្ទះ ស្របពេលនោះ ជនសង្ស័យ បានជិះកង់ចេញពីផ្ទះ របស់ខ្លួនមកចូលផ្ទះ ជនរងគ្រោះ បានឃើញជនរងគ្រោះកំពង់អង្គុយបោកខោអាវ នៅក្នុងបន្ទប់ទឹកក្នុងបន្ទប់ក្រោមផ្ទះម្នាក់ឯងដោយគ្មានមនុស្សចាស់ និងអ្នកផ្សេងនៅជាមួយ ជនសង្ស័យ បាននិយាយលួងលោមជនរងគ្រោះ ហើយបានអោយប្រាក់ចំនួន 5000៛ ប្រាំពាន់រៀល មកជនរងគ្រោះ រួចបានទាយដៃជនរងគ្រោះ មកដេកលើពួកក្រោមផ្ទះ ហើយបានស្រាត ខោអាវ ជនរងគ្រោះ ចេញអស់ រួចជនសង្ស័យ ក៏ស្រាតខោអាវខ្លួនចេញអស់ដែរ ហើយបានធ្វើសកម្មភាពរំលោភសេពសន្ថវះ រហូតបានសំរេច។ពេលប្រព្រឹត្តបទល្មើសរួចហើយជនសង្ស័យ បានជិះកង់មកផ្ទះបាត់។លុះមកដល់ម៉ោង១៧ និង៣០នាទីថ្ងៃ ខែ ឆ្នាំដដែរជនរងគ្រោះបានយកហេតុការណ៍ខាងលើនិយាយប្រាប់ ឪពុកខ្លួន ឈ្មោះ កែវ សុវណ្ណ ភេទប្រុស អាយុ 65 ឆ្នាំមុខរបរ សន្តិសុខ ពេលបានដឹងព័ត៌ នៅវេលាម៉ោង២១ និង១៥នាទីថ្ងៃ ខែ ឆ្នាំ ដដែរ ឈ្មោះកែវ សុវណ្ណភេទប្រុសបានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិនគរបាលគគីរ ពេលទទួលបណ្ដឹងហើយ កំលាំងប៉ុស្តិនគរបាលគគីរចុះ ទៅឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍ដើម្បីសួរនាំ រួចបញ្ជួនមកអធិការដ្ឋានគនរបាលស្រុកកៀនស្វាយ៕
ដោយ៖ឆ ដា