គ្រូ​ប្រដាល់​៤៦​នាក់​ក្នុង​ចំណោម​៦៦​នាក់​ទទួល​បាន​វិញ្ញាបនបត្រ​វគ្គ​គ្រប​គ្រង់​រដ្ឋបាល​កម្រិត​បឋម​

ចែករំលែក៖

​ភ្នំពេញ​៖​ កាលពី​ព្រឹក​ថ្ងៃ​ទី​២៨​ ខែតុលា​ឆ្នាំ​២០១៥​ កន្លង​ទៅ​នៅ​សាល​ប្រជុំ​ របស់​នាយកដ្ឋាន​អប់រំ​កាយ​ និង​កីឡា​បាន​រៀបចំ​ប្រគល់​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ វគ្គ​គ្របគ្រង​រដ្ឋបាល​ កម្រិត​បឋម​ ដល់​គ្រូ​ បង្វឹក​កីឡាប្រដាល់​ ដែល​ជា​មា​ជិ​ក​ របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ ក្នុង​គោលបំណង​ពង្រឹង​ ម​ត្ថភាព​គ្រប់គ្រង​ សមាគម​ក្លិប​ ស្រប​តាម​ច្បាប់​ក្រសួង​ អបរំ​យុវជន​និង​និង​កីឡា​ព្រម​ ទាំង​អ្គ​ការ​ កីឡា​នានា​។​

ប្រគល់វីញ្ញាបនបត្រដល់គ្រូប្រដាល់ (1)

​លោក​ ម៉ិ​ល​ កាដូ​អគ្គលេខាធិការ​ សហ​ព្ធ័​កីឡាប្រដាល់​កម្ពុជា​ និង​គណៈកម្មការ​គ្រប់គ្រង​វគ្គ​ បណ្តុះបណ្តាល​នេះ​មាន​ប្រសាសន៍​ថា​ ចំពោះ​វគ្គ​សិក្សា​ដែល​រៀបចំ​ដោយ​ សហព័ន្ធ​កីឡាប្រដាល់​ កម្ពុជា​ មាន​រយៈពេល​៥​ថ្ងៃ​ ចាប់​ថ្ងៃ​ទី​២៤​ដល់​ ថ្ងៃ​ទី​២៨​ខែតុលា​ឆ្នាំ​២០១៥​ មាន​សិក្ខាកាម​ចូលរួម​ សរុប​ចំនួន​៦៦​នាក់​ មក​ពី​បណ្តា​សមាគម​ក្លិប​ ទូរ​ទាំង​ប្រទេស​ ។​

​លោក​បន្ត​ទៀត​ថា​ ឆ្លងកាត់​ការ​សិក្សា​រយៈ​ខ្លី​ សិក្ខាកាម​ប្រមាណ​៥០​ភាគរយ​ទទួល​បាន​និទ្ទេស​ ល្អ​ ២៥​ភាគរយ​មាន​និទ្ទេស​មធ្យម​ និង​២៥​ភាគរយ​ទៀត​ និទ្ទេស​អន់​ ហេតុ​ដូច្នេះ​ហើយ​ គណៈកម្មការ​ គ្រប់គ្រង​វគ្គ​បាន​សម្រេច​ថា​ សិក្ខាកាម​ដែល​មាន​និទ្ទេស​អន់​ ត្រូវ​ទទួល​ការ​បណ្តុះបណ្តាល​បន្ថែម​ មួយ​រយៈ​ទៀត​ទើប​ធ្វើការ​ចែក​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ជួន​។​

​នៅ​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​ខាងលើ​នេះ​ដែរ​ លោក​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​ កម្ពុជា​ មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​សិក្ខាកាម​ទាំងអស់​ថា​ គ្រូបង្វឹក​ មន្ត្រី​សមាគម​ក្លិប​ ដែល​ជា​សមាជិក​ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ នា​ពេល​នេះ​ ទទួល​បានការ​បណ្តុះបណ្តាល​វគ្គ​បំប៉ន​ ស្តី​ពី​ការ​សិក្សា​ ឈ្វេងយល់​ កិច្ចការ​គ្រប់គ្រង​ រដ្ឋបាល​កម្រិត​បឋម​ លើក​ដំបូង​។​

​នៅ​ក្នុង​វគ្គ​នេះ​ ធ្វើ​ឲ្យ​សិក្ខាកាម​ចេះ​ ពិនិត្យ​មើល​ ច្បាប់​គ្រប់គ្រង​របស់​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ព្រមទាំង​ចេះ​រៀបចំ​កិច្ច​ការងារ​ រដ្ឋបាល​ ក្នុង​សមាគម​ក្លិប​របស់​ខ្លួន​។​
​ ​
​លោក​ក៏​ផ្តាំផ្ញើ​ដល់​គ្រូ​កីឡាប្រដាល់​ទាំង​ បញ្ឈប់​ រាល់​សកម្មភាព​ទិញ​លក់​កីឡា​ពេល​ប្រកួត​ និង​ មុន​ពេល​ប្រកួត​ ពិសេស​ គ្រប់គ្រង​ឲ្យ​ខាង​តែ​បាន​និង​ជៀស​ឲ្យ​ផុត​ នូវ​កីឡាករ​ ប្រើប្រាស​គ្រឿងញៀន​ ព្រោះ​វា​ធ្វើ​សមាគម​ក្លិន​របស់​អស់លោក​អ្នក​ ទទួល​រង​ការ​បាត់បង់​គុណភាព​ ឧ​ត្ថ​ម​ភាព​ សេចក្តី​ថ្លៃថ្នូរ​ សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ផង​ដែរ​៕​

ប្រគល់វីញ្ញាបនបត្រដល់គ្រូប្រដាល់ប្រគល់វីញ្ញាបនបត្រដល់គ្រូប្រដាល់ (2)

...

ដោយ៖ សារី​ម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print