នគ​របាល​អន្ដោ​ប្រវេ​ស​ន៏​ច្រក​អន្ដរ​ជាតិ​ជាំ​សា​ង៉ាំ​រង​ការ​រិះគន់​ពី​ប្រជាពលរដ្ឋ​ធ្វើ​បណ្ណ​ឆ្លង​ដែន​ទារ​លុយ​គ្មាន​ដែន​កំណត់​

ចែករំលែក៖

​ខេត្ដឧត្ដរមានជ័យ​៖​ ប្រជាពលរដ្ឋ​ក៏​ដូច​ អាជីវករ​នៅ​ស្រុក​អន្លង់​វែង​ខេត្ដឧត្ដរមានជ័យ​ ដែល​តម្រូវការ​ឆ្លង​ដែន​ចេញចូល​ ទៅ​ប្រទេស​ថៃ​ជា​ប្រចាំ​ដែល​ពួក​គាត់​ចាំបាច់​ត្រូវធ្វើ​សំណុំ​បែបបទ​ដូច​ជា​បណ្ណ​ ឆ្លង​ដែន​ជាដើម​ត្រូវ​បាន​នគរបាល​អន្ដោ​ ប្រវេសន៍​ជា​អ្នក​ទទួល​ធ្វើ​បែបបទ​ឆ្លង​ ដែន​នៅ​ច្រក​ទ្វា​អន្ដរជាតិ​ជាំ​សា​ង៉ាំ​បាន​ ដាក់​គំនាប​ដល់​ពួក​គាត់​ឱ្យ​បង់លុយ​តាមតែ​អំពើ​ចិត្ដ​ ។​

20151018_112740_20151029-09445093

​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ន​ង​ គឹ​ម​ឈើ​ន​ ភេទ​ប្រុស​ អាយុ​ ២៥​ឆ្នាំ​ រស់នៅ​ភូមិ​ អូ​ច​ចិញ្ចៀន​ ឃុំ​-​ស្រុក​អន្លង់​វែង​ឱ្យ​ដឹង​ថា​ រូប​គាត់​បាន​ធ្វើ​ បណ្ណ​ព្រំដែន​ក្នុង​មួយ​នាក់​១០​ម៉ឺន​រៀល​ ដើម្បី​នាំ​ប្រពន្ធ​ទៅ​ព្យា​ល​នៅ​មន្ទី​ពេទ្យ​ ខេត្ដ​សូ​រិ​ន​ប្រទេស​ថៃ​ ។​ ចំណែក​ប្រជា​ពល​ រដ្ឋ​នៅ​ស្រុក​អន្លង់​វែង​ជា​ច្រើន​នាក់​ទៀត​ក៏​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​នេះ​ដែល​ថា​នៅ​ច្រក​អន្ដរជាតិ​អូ​ស្មាច់​ធ្វើ​បណ្ណ​ព្រំដែន​អស់​តែ​ប្រាំ​ម៉ឺន​រៀល​តែ​ប៉ុ​ណ្ណុះ​ ។​

​សព្វ​ថ្ងៃនេះ​សមត្ថកិច្ច​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ស្រុក​អន្លង់​វែង​ខេត្ដឧត្ដរមានជ័យ​ទាំងមូល​កំពុង​តែ​មានការ​ងឿងឆ្ងល់​យ៉ាង​ខ្លាំង​ពាក់ព័ន្ធ​ និង​បែបបទ​ឆ្លង​ ដែន​ដូច​ជា​បណ្ណ​ព្រំដែន​ជាដើម​ដែល​នៅ​ក្នុង​ខេត្ដឧត្ដរមានជ័យ​តែ​មួយ​ហេតុ​អ្វី​ បានជា​នគរបាល​អន្ដោប្រវេសន៍​ច្រក​អន្ដរ​ជាំ​សា​ងាំ​យក​ថ្លៃ​លើសគេ​ធ្វេ​ដង​បែប​ នេះ​?​ ដោយ​ពួក​គាត់​មិនដឹង​ថា​ការ​ សម្រេច​ឬ​ក៏​ការ​អនុ​មត្ដ​របស់​ក្រសួង​ តម្រូវ​កំណត់​យក​លុយ​ប៉ុន្មាន​នោះ​ឡើយ​ ។​

​ជុំវិញ​ករណី​ខាងលើ​អ្នក​យក​ព័ត៌មាន​នគរវត្ដ​មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​លោក​ប្រធាន​នគរបាល​អន្ដោប្រវេសន៍​ច្រក​ អន្ដរជាតិ​ជាំ​សា​ង៉ាំ​បាន​ឡើយ​នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ ៕​

20151018_112822_20151029-0945127120151015_091325_20151016-13564885

...

ដោយ៖ ប៉ែន​ នួន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print