ប្រធាន​វិនិយោគ​ផ្សារ​អង្គរបុរី​ចោទ​លោក​អភិបាលស្រុក​ជា​អ្នក​ធ្វើ​ឱ្យ​ក្រុម​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​មាន​ភាព​ចល័ត

ចែករំលែក៖

​ខេត្ដតាកែវ​៖​ កាលពី​ពេល​ថ្មីៗ​នេះ​ ក្រុម​អាជីវករ​លក់ដូរ​នៅ​ក្នុង​ផ្សារ​អង្គរបុរី​ស្ថិត​ក្នុងភូមិ​កំពង់ហ្លួង​ ឃុំ​ស្រុក​អង្គរបុរី​ ខេត្ដតាកែវ​បាន​បែងចែក​ផ្សារ​ជា​ពីរ​ហើយ​សកម្មភាព​នេះ​ត្រូវ​បាន​លោក​ប្រធាន​ វិនិយោគ​ផ្សារ​អង្គរបុរី​ចោទ​ថា​ វា​ជា​ ទ​សកម្មភាព​របស់​លោក​អភិបាលស្រុក​ ទើប​បានជា​ក្រុម​អាជីវករ​ធ្វើ​បែប​នេះ​ ។​

DSC_0889

​បើ​យោង​តាម​ការ​អះអាង​ពី​ក្រុម​ អាជីវករ​ក្នុង​ផ្សារ​អង្គរបុរី​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតរឿង​ចែក​ផ្សារ​ជា​ពីរ​ដើម្បី​លក់ដូរ​បន្លែ​ត្រី​សាច់​ គឺ​លក់ដូរ​ជាប់ៗ​គ្នា​ មិន​មាន​បញ្ហា​អ្វី​នោះ​ទេ​តែ​បច្ចុប្បន្ន​ ស្រាប់​ តែ​ប្រធាន​ផ្សារ​ចាត់ចែង​ឱ្យ​ក្រុម​អាជីវករ​ដែល​លក់ដូរ​បន្លែ​ត្រី​សាច់​ចល័ត​ទៅ​លក់​នៅ​កន្លែង​ផ្សេង​ ចំណែក​តូប​លក់​សាច់​ ជ្រូក​សាច់​គោ​មិន​អា​ចប​ម្លា​ស់​ទី​បាន​គឺ​លក់ដូរ​ឱ្យ​ខ្មោច​ទៅ​វិញ​ ។​

​យោង​តាម​ប្រភព​ដដែល​បានឱ្យ​ដឹង​ថា​កាលដែល​លោក​ ឌឹ​ម​ គឹ​ម​សាន្ដ​មិន​ ទាន់​ចូល​មក​កាន់​តំណែង​ជា​អភិបាល​ ស្រុក​អង្គរបុរី​ក្រុម​អាជីវករ​ពួក​គាត់​មានការ​លក់ដូរ​ដោយ​រលូន​មិន​មាន​បញ្ហា​អ្វី​ កើតឡើង​នោះ​ទេ​ គ្រាន់តែ​លោក​ចូល​ កាន់​ជា​អភិបាលស្រុក​ស្រាប់តែ​មាន​ បញ្ហា​មិន​ចេះ​ចប់​រឿង​ផ្សារ​អង្គរបុរី​នេះ​ ។​

​បើ​យោង​តាម​ក្រុម​អាជីវករ​បានឱ្យ​ ដឹង​បន្ថែម​ទៀត​ថា​ ពួក​គាត់​ស្នើ​សុំ​ឱ្យ​ លោក​អភិបាលស្រុក​ និង​លោក​ប្រធាន​ ផ្សារ​មេត្ដា​ជួយ​រៀបចំ​ក្រុម​លក់ដូរ​បន្លែ​ ត្រី​សាច់​នៅ​ជុំ​គ្នា​វិញ​កុំឱ្យ​បន្លែ​ត្រី​សាច់​យក​ទៅ​លក់​ជាមួយ​ស្ដង់​លក់​ស្បែកជើង​ ខោអាវ​ដូច​សព្វថ្ងៃ​ទៀត​ ។​

​ជុំវិញ​ករណី​ខាងលើ​លោក​ ប្រាក់​ ឈី​ ប្រធាន​វិនិយោគ​ផ្សារ​អង្គរបុរី​បានឱ្យ​ដឹង​ថា​ រឿង​ក្រុម​អាជីវករ​មាន​ភាព​ចល័ត​ មិនមែន​ជា​កំហុស​របស់​លោក​នោះ​ទេ​ វា​ជា​ការ​រៀបចំ​របស់​លោក​អភិបាល​ ស្រុក​ ។​ លោក​បាន​បន្ដ​ទៀត​ថាបើ​ក្រុម​ អាជីវករ​លក់ដូរ​មាន​ភាព​ចលាចល​បែប​នេះ​លោក​ស្នើរ​សុំ​ក្រុម​អាជីវករ​នាំ​គ្នា​ទៅ​ឱ្យ​លោក​អភិបាលស្រុក​ដោះស្រាយ​ទៅ​ លោក​មិន​អាច​ដោះស្រាយ​បាន​ទេ​ ។​

​លោក​ប្រាក់​ ឈី​ ប្រធាន​វិនិយោគ​ ផ្សារ​អង្គរបុរី​បានឱ្យ​ដឹង​បន្ថែម​ទៀត​ថា​ ក្រុម​អាជីវករ​លក់ដូរ​សុខៗ​ស្រាប់តែ​លោក​អភិបាលស្រុក​អង្គរបុរី​ចេញ​មក​រៀបចំ​សណ្ដាប់ធ្នាប់​ធ្វើ​ឱ្យ​មាន​ភាព​ចលាចល​ ទៅ​វិញ​ ។​

​ជុំវិញ​ការ​ចោទ​ពី​លោក​ប្រធាន​ផ្សារ​អង្គរបុរី​ទៅ​លើ​លោក​អភិបាលស្រុក​ បែប​នេះ​អ្នក​យក​ព័ត៌មាន​នគរវត្ដ​មិន​ អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ ឌឹ​ម​ កឹ​ម​សាន្ដ​ អភិបាលស្រុក​អង្គរបុរី​បាន​ទេ​ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​មិន​មាន​អ្នក​ទទួល​ ៕​

DSC_0885DSC_0893

...

ដោយ៖ ជី​សូរ​កា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print