តំណាង​អយ្យការ​ស្នើ​សុំ​តុលាការ​ផ្តន្ទាទោស​ជនជាប់ចោទ​ឈ្មោះ​ យ៉ែ​ម​ ជ្រិ​ន​ អតីត​គ្រូពេទ្យ​នៅ​ឃុំ​រកា​ ជាប់​ទោស​អស់​មួយ​ជីវិត

ចែករំលែក៖

​ខេត្តបាត់ដំបង​៖​ សំណុំរឿង​អតីត​គ្រូពេទ្យ​យ៉ែ​ម​ ជ្រិ​ន​ រង់​ការ​ចោទប្រកាន់​ព្យាបាល​ជម្ងឺ​ប្រជាពលរដ្ឋ​ ឆ្លង​មេរោគ​អេ​ដស៍​ជិត​៣០០​នាក់​ នៅ​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ត្រូវ​បាន​តុលាការខេត្ត​បាត់ដំបង​បញ្ចប់​នីតិវិធី​នៃ​ការ​សាកសួរ​នៅ​ក្នុង​អង្គ​ជំនុំជម្រះ​សវ​ ការ​កាលពី​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ ក៏​ប៉ុន្តែ​តុលាការ​មិន​ទាន់​ប្រកាស​សាលក្រម​ផ្តន្ទាទោស​នៅឡើយ​នោះ​ទេ​។​ សំណុំរឿង​ជនជាប់ចោទ​ឈ្មោះ​ យ៉ែ​ម​ ជ្រិ​ន​ តុលាការ​និង​បើក​សវ​ការ​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៥​ ខាង​មុខ​។​

IMG_6712

​អង្គ​សវ​ការ​ជំនុំជម្រះ​រឿង​ក្តី​អតីត​គ្រូពេទ្យ​យ៉ែ​ម​ ជ្រិ​ន​ គឺ​ដំណើរការ​ទៅ​មាន​រយៈពេល​៥​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​ទី​២០​ តុលា​ រហូត​ដល់​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ ហើយ​នៅ​ក្នុង​អង្គ​ជំនុំជម្រះ​ គេ​សង្កេត​ឃើញ​ដឹកនាំ​ប្រធាន​ក្រុម​នៃ​អង្គចៅក្រម​ជំនុំជម្រះ​ ដោយ​ លោក​ ស្រី​ យិ​ច​ ឈា​ណា​វី​ និង​ចូលរួម​ចៅក្រម​ប្រឹក្សា​២​រូប​ទៀត​ គឺ​ចៅក្រម​ លី​ស​ សុខា​ និង​ចៅក្រម​ អ៊ុ​ក​ សុវណ្ណ​រិ​ទ្ធ​ ចំណែក​តំណាង​ អយ្យការ​ គឺ​ លោក​ ហេង​ លុយ​ ព្រះរាជ​អា​ជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ ដែល​ជា​តំណាង​ឱ្យ​ដើមបណ្តឹង​របស់​ជន​រង​គ្រោះ​ និង​មេធាវី​ការពារ​ក្តី​ ជនជាប់ចោទ​ ផង​ដែរ​។ ​នៅ​ពេល​នោះ​ក៏​គេ​សង្កេត​ឃើញ​មានការ​ចូលរួម​បំភ្លឺ​ពី​មក​ពី​តំណាង​ក្រសួងសុខាភិបាល​ រួម​មាន​លោក​ មាន​ ឈី​វ៉ុ​ន​ ទីប្រឹក្សា​ក្រសួងសុខាភិបាល​ លោក​ នាយ​សកលវិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​សុខាភិបាល​ និង​លោក​ វឿ​ង​ ប៊ុ​ន​រ៉េ​ត​ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង​ ដែល​ជា​ក្រុមការងារ​នៃ​ការ​ចុះ​ស្រាវជ្រាវ​ស៊ើបអង្កេត​នៃ​រឿងរ៉ាវ​ករណី​ឆ្លង​មេរោគ​អេ​ដស៍​នៅ​ឃុំ​រកា​ផង​នោះ​ដែរ​។​

​អង្គ​សវ​ការ​ដំណើរការ​ទៅ​នៅ​ថ្ងៃ​ចុង​ក្រោយ​គឺ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ គេ​សង្កេត​ឃើញ​ចៅក្រម​ជំ​នុះ​ជម្រះ​ តំណាង​អយ្យការ​ និង​មេធាវី​ការពារ​ជនជាប់ចោទ​ បាន​ធ្វើការ​សាកសួរ​ដេញដោល​ ជន​រង​គ្រោះ​ដែល​ជា​សាក្សី​,​ សាក្សី​តំណាង​ក្រសួងសុខាភិបាល​,​ ជនជាប់ចោទ​និង​ សាក្សី​ខាង​ជនជាប់ចោទ​ដែល​បាន​ ចូលខ្លួន​បំភ្លឺ​នៅ​អង្គ​សវ​ការ​ ហើយ​ការ​សាកសួរ​បាន​អូស​បន្លាយ​ពេលវេលា​ចាប់ពី​ម៉ោង​៣​រសៀល​រហូត​ដល់​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​ ទើប​នីតិវិធី​នៃ​ការ​សាកសួ​របស់​តុលាការ​ត្រូវ​បាន​បញ្ចប់​ទាំងស្រុង​ ។​

​តម​ក​ តំណាង​អយ្យការ​បាន​ធ្វើការ​សរុប​សន្និដ្ឋាន​ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ ជន​រង​គ្រោះ​ជាង​១០០​នាក់​ និង​យោង​តាម​ឯកសារ​ស្រាវជ្រាវ​របស់​ក្រុមការងារ​ស៊ើបអង្កេត​របស់​ក្រសួង​ សុខាភិបាល​បា​នប​ញ្ចូ​ន​មក​អយ្យការ​ និង​យោង​តាម​ការ​សាកសួរ​ដេញដោល​ជន​រង​គ្រោះ​ ជន​,​ ជាប់ចោទ​ និង​អ្នកតំណាង​សាក្សី​ពាក់ព័ន្ធ​មួយ​ចំនួន​និង​តំណាង​ក្រសួងសុខាភិបាល​នៅ​ក្នុង​អង្គ​សវ​ការ​ពេល​ដែល​មាន​រយៈ​៥​ថ្ងៃ​រក​ឃើញ​ថា​ជនជាប់ចោទ​ឈ្មោះ​ យ៉ែ​ម​ ជ្រិ​ន​ ប្រព្រឹត្ត​ខុស​និង​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​ព្យាបាល​ជម្ងឺ​បង្ក​ឆ្លង​មេរោគ​អេ​ដស៍​ដល់​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា​ចំនួន​២៩០​នាក់ ​។​

លោក​ព្រះរាជអាជ្ញា​តំណាង​ដើមបណ្តឹង​របស់​ជន​រង​គ្រោះ​បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ត្រូវ​ផ្តន្ទាទោស​ ជនជាប់ចោទ​ឈ្មោះ​ យ៉ែ​ម​ ជ្រិ​ន​ ដាក់គុក​ អស់​មួយ​ជីវិត​ ដោយ​ចោទប្រកាន់​ពី​បទល្មើស​ចំនួន​៣​ករណី​ ១.​ការ​ប្រព្រឹត្ត​រាលដាល​មេរោគ​ អេ​ដស៍​ក្នុង​ចេតនា​ ចម្លង​អ្នក​ដទៃ​ ក្នុង​មាត្រា​១៨​និង​៥០​ នៃ​ច្បាប់​ស្តី​ពី​អេ​ដស៍​ ២,​ឃាតកម្ម​ដោយ​ អំពើ​ឃោរឃៅ​ ក្នុង​មាត្រា​២០៥​ នៃ​ក្រមព្រហ្មទណ្ឌ​ និ​ច​ចំណុច​ទី​៣,​ ចោទប្រកាន់​ ពី​បទ​ បើក​ពី​គ្រោះ​ជម្ងឺ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។​ ក៏​ប៉ុន្តែ​បទល្មើស​ទី​៣​ លោក​ព្រះរាជអាជ្ញា​ក៏​បាន​ស្នើ​សុំ​តុលាការ​ពិចារណា​គ្រាន់តែ​ឱ្យ​បិទ​ទីតាំង​ប៉ុណ្ណោះ​ ។​

​ទន្ទឹម​នោះ​ មេធាវី​ការពារ​ក្តី​ជនជាប់ចោទ​ បាន​ស្នើ​សុំ​ឱ្យ​តុលាការ​ពិចារណា​ប​ដិ​សេដ្ឋ​នូវ​ការ​ចោទ​ ប្រកាន់​របស់​លោក​ព្រះរាជអាជ្ញា​មក​លើ​កូនក្តី​របស់​លោក​ទៅ​លើ​បទល្មើស​ឃាតកម្ម​ដោយ​អំពើ​ឃោ​ឃៅ​ក្នុង​មាត្រ​២០៥​ នៃ​ក្រមព្រហ្មទណ្ឌ​ ដោយ​លោក​មេធាវី​អះអាង​ថា​ កូនក្តី​របស់​ លោក​ជា​ជនជាប់ចោទ​ មិន​មាន​សកម្មភាព​ចេតនា​ណា​ទៅ​ចម្លង​មេរោគ​អេ​ដស៍​ដល់​ប្រជាពលរដ្ឋ​នោះ​ទេ​ ដោយ​លោក​អះអាង​ថា​កូនក្តី​របស់​លោក​ជា​មនុស្ស​ដែល​មាន​សប្បុរសធម៌​ ប្រជាជន​តែង​អាណិត​ស្រលាញ់​រាប់អាន​តែងតែ​ហៅ​គាត់​ទៅ​ព្យាបាល​ជម្ងឺ​ដោយ​ អ្នកជម្ងឺ​ខ្លះ​មាន​ជីវភាព​ក្រខ្សត់​គាត់​មិន​យក​ប្រាក់​ មិនតែប៉ុណ្ណោះ​ ការ​ព្យាបាល​ជម្ងឺ​នៅ​ពេល​ខ្លះ​អ្នកជម្ងឺ​ជំពាក់​ប្រាក់​ក៏​គាត់​មិន​ទារ​ ផង​នោះ​ទៀត​ ។

​សូ​ម្បី​អ្នក​រងគ្រោះថ្នាក់​ចរាចរណ៍​នៅ​ពេល​ព្យាបាល​នៅ​មន្ទីរពេទ្យ​អស់ប្រាក់​ច្រើន​ ក៏​រត់​មក​ព្យាបាល​កូនក្តី​ លោក​ទៀត​ផង​។​ចំណែក​បទល្មើស​ចំនួន​២​ករណី​ទៀត​លោក​សូម​ឱ្យ​តុលាការ​ពិចារណា​អនុវត្ត​តាម​នីតិវិធី​នៃ​ច្បាប​ទៅ​ចុះ​។​តម​ក​ជនជាប់ចោទ​ឈ្មោះ​ យ៉ែ​ម​ ជ្រិ​ន​ ក៏​បាន​និយាយ​នៅ​ក្នុង​អង្គ​សវ​ការ​សុំ​ឱ្យ​តុលាការ​បន្ធូ​បន្ថយទោស​ដល់​រូប​លោក​ ពីព្រោះ​លោក​គ្មាន​ចេតនា​ព្យាបាល​ជម្ងឺ​ប្រជាពលរដ្ឋ​ ឱ្យ​ឆ្លង​មេរោគ​អេ​ដស៍​នោះ​ឡើយ​ គឺ​លោក​ចង់​តែ​ព្យាបាល​អ្ន​ជម្ងឺ​ជា​សះស្បើយ​ ហើយ​លោក​សប្បាយចិត្ត​។​ បន្ទាប់​មក​តុលាការ​ក៏​បាន​ប្រកាស​បិទ​អង្គ​សវ​ការ​ដើម្បី​ធ្វើការ​ពិចារណា​ដោយ​លើក​ពេល​រង់ចាំ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​នៅ​ថ្ងៃ​៣​ខែធ្នូ​ឆ្នាំ​២០១៥​ ខាង​មុខ ​។​

​សូម​បញ្ជាក់​ថា​ នៅ​ពេល​ដែល​តុលាការ​បញ្ជា​ឱ្យ​នាំ​ខ្លួន​ជនជាប់ចោទ​ឈ្មោះ​ យ៉ែ​ម​ ជ្រិ​ន​ ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ គឺ​គេ​សង្កេត​ឃើញ​ប្រពន្ធ​ជនជាប់ចោទ​ និង​បងស្រី​ថ្លៃ​របស់​ជនជាប់ចោទ​នៅ​ពេល​នោះ​បាន​ស្រែក​ទ្រ​ហូរ​យំ​រហូត​ដល់​សន្លប់​បាត់ស្មារតី​នៅ​កន្លែង​តុលាការ​ ក៏​ប៉ុន្តែ​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​អន្តរាគមន៍​ទាន់​ពេលវេលា ​។​

​គួរ​បញ្ជាក់​ថា​ អ​តី​គ្រូពេទ្យ​ឈ្មោះ​ យ៉ែ​ម​ ជ្រិ​ន​ អាយុ​៥៦​ឆ្នាំ​ រស់នៅ​ភូមិ​រកា​ ឃុំ​រកា​ ស្រុក​ សង្កែ​ ត្រូវ​បាន​នគរបាល​ខេត្តបាត់ដំបង​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧​ ខែធ្នូ​ ឆ្នាំ​២០១៤​ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​នូវ​ករណី​ផ្ទុះ​អ្នក​ឆ្លង​មេរោគ​អេ​ដស៍​ទៅ​លើ​ប្រជាជន​ដ៏​ច្រើន​ស​ន្ទឹ​ក​សន្ធាប់​លើក​ដំបូង​នៅ​ឃុំ​ រកា​នោះ​ ។​ ករណី​ឆ្លង​មេរោគ​អេ​ដស៍​ ត្រូវ​គេ​ដាក់​ការ​សង្ស័យ​ថា​បង្ក​ឡើង​ដោយ​ការ​ព្យាបាល​ជម្ងឺ​ទៅ​លើ​ប្រជាពលរដ្ឋ​ចាក់​ថ្នាំ​និង​ព្យួ​សេរ៉ូម​មិន​ប្រុង​ប្រយ័ត្ន​របស់​គ្រូពេទ្យ​ឈ្មោះ​ យ៉ែ​ម​ ជ្រិ​ន​។​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា​ មក​ដល់​ពេល​នេះ​ ក្នុង​ចំណោម​ជន​រង​គ្រោះ​ឆ្លង​មេរោគ​ទាំង​២៩០​នាក់​មាន​ជន​រង​គ្រោះ​ ក្មេង​ប្រុស​ស្រី​និង​មនុស្ស​ចាស់​ចំនួន​១០​នាក់​ បាន​ស្លាប់​រួច​មក​ហើយ​។​សេចក្តីរាយការណ៍​ឱ្យ​ ដឹង​ទៀត​ថា​ទន្ទឹម​នោះ​ក៏​មាន​អ្នក​ឆ្លង​មេរោគ​អេ​ដស៍​មួយ​ចំនួន​ទៀត​កំពុង​ធ្លាក់ខ្លួន​ឈឺ​ដុន​ ដាប​ជា​បន្តបន្ទាប់​នោះ​ផង​ដែរ​ ៕​

IMG_6720IMG_6719IMG_6718IMG_6713IMG_6714IMG_6716

...

ដោយ​៖ សំ​ វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print