ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប​ទីតាំង​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ឃាត់ខ្លួន​មនុស្ស​៣២​នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​បង្ក្រាប់​ក្រុម​អ្នក​ប្រើប្រាស់​គ្រឿងញៀន​យ៉ាង​ពពាក់​ព​ពួន​នៅ​មុខ​ពេទ្យ​ព្រះ​កុសុមៈ​(​ពេទ្យ​លោកសង្ឃ​)​ឃាត់ខ្លួន​មនុស្ស​ចំ​៣២​នាក់​និង​ឧ​បក​ណ៍​ប្រើប្រាស់​មួយ​ចំនួន​ ។

IMG-20151029-WA0042

កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​មុខ​មន្ទី​ពេទ្យ​ព្រះ​កុសុមៈ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹ​ថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ។​

​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ខាងលើ​ដឹកនាំ​ដោយ​លោក​ ប៉ុ​ល​ និល​ឯក​ នាយ​រង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ លោក​សុខ​ សុផល​ នាយ​ប៉ុស្តិ៍​នគរបាល​ទឹកថ្លា​ហើយដោយ​មានការ​សំរបសំរួល​ពី​លោក​ សៀង​ សុខ​ ព្រះរាជ​អា​ជ្ញ​រង​នៃ​អយ្យការ​អម​សាលា​រាជធានី​ភ្នំពេញ​ ។​

​តាម​ប្រសាសន៍​លោក​ ប៉ុ​ល​ និល​ឯក​ បាន​មាន​ប្រសា​ស​ថា​ដោយ​មាន​បទបញ្ជា​ពី​លោក​អគ្គស្នងការ​រង​និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​បាន​បញ្ជា​មក​លោក​អោយ​ចុះ​សហ​ការណ៍​និង​ធ្វើ​រដ្ឋបាល​នៅ​ចំណុច​ខាងលើ​ដែល​ជា​តំបន់​ស្មុ​ក​ស្មាញ​ទើប​លោក​ដឹកនាំ​កំលាំង​ចុះ​មក​បង្ក្រាប​អោយ​ដូច​ភ្លៀងរលឹម​ក្នុង​នោះ​ឃាត់ខ្លួន​ជាក់ស្តែង​ក្មេង​ដែល​តែងតែ​ដើរ​ចោលផ្ទះ​និង​ប្រមូលផ្តុំ​ប្រើប្រាស់​គ្រឿងញៀន​បាន​៣២​នាក់​និង​ដកហូត​សម្ភា​រះ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ធំ​។​

​គួរ​បញ្ជាក់​ថា​ទីតាំង​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​ខាងលើ​នេះ​ប្រមូលផ្តុំ​ដោយ​ក្មេង​ទំនើង​បង​តូច​បងធំ​ដែល​តែងតែ​មក​ជួបជុំ​គ្នា​ដើម្បី​ជា​ជំរក​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​ទោះបី​សមត្ថកិច្ច​មូលដ្ឋាន​ខិតខំ​និង​ព្យាយាម​បង្ក្រាប​ជា​ច្រើន​លើ​ច្រើន​សា​យ៉ាងណា​ក៍ដោយ​ក៍​មិន​ចេះ​អស់​ដែ​ហើយ​នេះ​ជា​លើក​ទី​០៤​ហើយ​ដែល​ការិយាល័យ​ប្រ​ឆាំ​គ្រឿងញៀន​បាន​សហ​ការណ៍​ចុះ​ប​ង្រា​ប​ជាមួយ​អាជ្ញាធរ​ខណ្ឌ​សែន​សុខ​នោះ​ ជា​ទ្រុងទ្រាយ​ធំ​។​

​បច្ចុប្បន្ន​ក្រុម​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៣២​នាក់​ខាងលើ​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​នាំ​ខ្លួន​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​ ការិយាល័យ​ជួញដូរ​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ ៕​

12179555_916615321726862_1920168337_n12182252_916616191726775_1779217114_n 12179533_916615935060134_1172876409_n 12188795_916616181726776_699283764_nIMG-20151029-WA0045IMG-20151029-WA0046

...

ដោយ៖ តុង​ សីហា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print