ចាប់​មេខ្យល់​៤​នាក់​និង​រំដោះ​នារី​វ័យក្មេង​ចាញ់បោក​គេ​យក​ទៅ​រៀប​ការ​នៅ​ចិន​៤​នាក់

ចែករំលែក៖

​ភ្នំពេញ​៖​ មេខ្យល់​៥​នាក់​ និង​នារី​ ជា​ជន​រង​គ្រោះ​ចំនួន​៤​នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​ និង​ជួយ​រំដោះ​ក្នុង​ករណី​ជួញដូរ​នារី​ក្រមុំ​វ័យក្មេង​ ទៅ​រៀប​ការ​ដោយ​ខុសច្បាប់​ នៅ​ប្រទេស​ចិន​ ។

awq2

​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ព្រឹក​ និង​រសៀល​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ទល់​វិទ្យាល័យ​ព្រះ​យុគន្ធរ​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌចំការមន​ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​៥​នាក់​ ក្នុង​នោះ​មាន​មេខ្យល់​ម្នាក់​ជា​ស្ត្រី​ ។​

​លោក​ ស្រេង​ ហុង​ ប្រធាន​ផ្នែក​នគរបាល​ការិយាល័យ​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា​ កិច្ច​ប្រតិបត្តិ​កាន​នេះ​ដែរ​ក្រោម​ការ​សម្របសម្រួល​តាម​ផ្លូវច្បាប់​ ពី​សំណាក់​លោក​ មាស​ ច័ន្ទ​ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​ បាន​ឈាន​ទៅ​ឆែកឆេរ​ នៅផ្ទះ​លេខ​១៧៩​ ភូមិ​១៧​ ផ្លូវ​២៥១​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ឃាត់ខ្លួន​ មេខ្យល់​ជា​ស្ត្រី​៤​នាក់​ និង​ជួយ​សង្គ្រោះ​នារី​រង​គ្រោះ​ ចំនួន​៤​នាក់​។​

​ ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​ និង​ជន​រង​គ្រោះ​ ត្រូវ​បាន​នាំ​យក​ទៅ​សួរនាំ​បន្ត​ នៅ​ការិយាល័យ​ ដើម្បី​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ចាត់ការ​តាម​នីតិវិធី​ ហើយ​ក្នុង​នោះ​នារី​រង​គ្រោះ​ ទាំង​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​អប់រំ​ណែនាំ​ ហើយ​ហៅ​អាណាព្យាបាល​ មក​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ​និង​ឈប់​ឲ្យ​ចាញ់បោក​គេ​ទៀត​ ៕​

Displaying IMG_1990.JPG

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print