ជំនាញ​រដ្ឋបាល​ជលផល​មិន​ទាន់​មាន​វិធានការ​ ខណៈ​ចុះ​ស្រង់​តួលេខ​ការ​ចិញ្ចឹម​ត្រី​ខុសច្បាប់​

ចែករំលែក៖

​ខេត្តពោធិ៍សាត់៖​ តាម​ប្រភព​នានា​ពី​ប្រជា​នេសាទ​រស់នៅ​ផ្ទះ​ផែបណ្ដែត​លើ​ផ្ទៃ​ទឹកសាប​ តំបន់​បឹង​ទន្លេសាប​ ក្នុងភូមិ​សាស្ដ្រ​ស្រុក​ចំនួន​៣​នៃ​ខេត្តពោធិ៍សាត់​រាយការណ៍​មក​ថា​ គេ​នៅ​ចាំ​បាន​ថា​ កាលពី​ចុងខែ​កញ្ញា​ ឆ្នាំ​២០១៥​ មន្ដ្រី​ជំនាញ​រដ្ឋបាល​ជលផល​ខេត្តពោធិ៍សាត់​បាន​ចុះ​ស្រង់​ទូរលេខ​បែប​លាក់លៀម​ទៅ​លើ​ការ​ចិញ្ចឹម​ត្រី​ខុសច្បាប់​ (​រ៉ស់​ ឆ្ដោ​)​ ដែល​ត្រី​នេះ​នាំ​ឱ្យ​កើត​មាន​បទល្មើស​ផ្សេងៗ​ជា​ច្រើន​សន្ធឹកសន្ធាប់​ ប៉ុន្ដែ​មិន​ទាន់​មាន​វិធានការ​បង្ក្រាប​នៅឡើយ​ ។​

Picture 9052032

​ប្រភព​បន្ដ​ថា​ ការ​មន្ដ្រី​ចុះ​ស្រង់​ទូរលេខ​ការ​ចិញ្ចឹម​ត្រី​រ៉ស់​ ត្រី​ឆ្ដោ​ គឺជា​បញ្ហា​អង្គភាព​របស់​ខ្លួន​ ប៉ុន្ដែ​ការ​ចុះ​ស្រង់​មិន​ត្រឹមត្រូវ​នោះ​ទេ​ ព្រោះ​គេ​ដឹង​ថា​ ការ​ស្រង់​បាន​ត្រឹមតែ​ជាង​៥០០​បែរ​ត្រី​ ស្មើនឹង​ ជាង​៥០០​គ្រួសារ​ដែរ​ប៉ុណ្ណោះ​ ការ​ពិត​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​ផែបណ្ដែត​ទឹក​លើ​ផ្ទៃ​បឹង​ទន្លេសាប​ បើ​យើង​គិត​ចាប់ពី​ព្រំប្រទល់​ខេត្តកំពង់ឆ្នាំង​រហូត​ដល់​ព្រំប្រទល់​ខេត្តបាត់ដំបង​ មាន​ចំនួន​ច្រើន​ភូមិ​គ្រប់គ្រង​៣​ស្រុក​ គឺ​ស្រុក​ក្រគរ​,​ ស្រុក​កណ្ដៀង​ និង​ស្រុក​បាកាន​ នៃ​ខេត្តពោធិ៍សាត់​ ដូច្នេះ​ប្រជាពលរដ្ឋ​មាន​ចំនួន​ច្រើន​ភូមិ​ ឃុំ​ រាប់​ពាន់​គ្រួសារ​ឯណោះ​ ។​

​ប្រភព​បន្ដ​ទៀត​ថា​ ការ​ចិញ្ចឹម​ប្រភេទ​ត្រី​រ៉ស់​ ឆ្ដោ​ ជា​ត្រី​ស៊ី​ត្រី​ជា​ចំណី​ នាំ​ឱ្យ​វិនាស​ហិនហោច​មច្ឆជាតិ​ ហើយ​បង្កើន​បទល្មើស​ច្រើន​រួម​មាន​បទល្មើស​ប្រភេទ​ឧបករណ៍​ថ្មី​ទំនើប​ (​បរ​.​ឈ្នក់​.​អួន​ហ៊ុំ​)​ សុទ្ធតែ​ឧបករណ៍​ល្មើសច្បាប់​ស្ដី​ពី​ជលផល​ ហើយ​មិន​ទាន់​ឃើញ​ជំនាញ​មាន​វិធានការ​នៅឡើយ​ទេ​ ហើយ​មន្ដ្រី​រដ្ឋបាល​ជលផល​ចុះ​ស្រង់​ការ​ចិញ្ចឹម​ត្រី​ខុសច្បាប់​ខាងលើ​ មិន​ត្រឹមត្រូវ​នោះ​ឡើយ​ ព្រោះ​ចំនួន​ការ​ចិញ្ចឹម​ត្រី​រ៉ស់​ ឆ្ដោ​ ជា​ប្រភេទ​ត្រី​ស៊ី​ត្រី​ជា​ចំណី​មាន​ចំនួន​ស្ទើរតែ​ ១០០​ភាគរយ​ នៃ​ប្រជាពលរដ្ឋ​តាម​ភូមិ​នីមួយៗ​ ឬ​មួយ​មន្ដ្រី​ខាងលើ​ មាន​ចេតនា​ធ្វើ​របាយការណ៍​ភូត​កុហក​ថ្នាក់លើ​របស់​ខ្លួន​?​ ៕

Picture 15642168IMG_7313IMG_7312IMG_2116IMG_1894File0004

...

ដោយ៖​ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print