តុលាការជាន់ខ្ពស់កូរ៉េខាងត្បូងបានសម្រេចកាត់ទោសអគ្គនាយកក្រុមហ៊ុនដឹកជញ្ជូនតាមដែនទឹក ដែលមាននាវា Sewol លិចសម្លាប់មនុស្សជាង៣០០នាក់ភាគច្រើនជសិស្សនោះ ឲ្យជាប់ពន្ធនាគារយ៉ាងតិច៧ឆ្នាំ ។
តាមការប្រកាសរបស់តុលាកាជានខ្ពស់កូរ៉េខាងត្បូងបានឲ្យដឹងថា ពួកគាត់គោរពទៅតាមការសម្រេចរបស់តុលាការជាន់ទាបដែលបានកាត់ទោស អ្នកគ្រប់គ្រងនាវាសេវូល Kim han sik ជាប់ពន្ធនាគារ៧ឆ្នាំ ពីបទធ្វេសប្រហែសសម្លាប់មនុស្សដោយអចេតនា។
លោក Kim han sik ត្រូវតែទទួលខុសត្រូវ ទៅលើស្ថានភាពខាងលើ ហើយនាវារបស់លោកបានផ្ទុកទំនិញច្រើន ក្នុងពេលដែលមានអ្នកដំណើរច្រើនព្រមគ្នាជាមូលហេតុមួយបណ្តាលឲ្យនាវាសេវូលក្រឡាប់លិច។
សរុបអ្នកស្លាប់ដោយហេតុការលិចនាវាសេវូលមានរហូតដល់ទៅ៣០៤នាក់កាលពីខែមេសាឆ្នាំ២០១៤។ ហេតុការនោះជាគ្រោះមហន្តរាយទ្រងទ្រាយធំបំផុតនៅក្នុងវិស័យដឹកជិញ្ជូនតាមដែនទឹកនៅកូរ៉េខាងត្បូងមិនធ្លាប់មានពីមុនមកឡើយ។ ភាគច្រើនអ្នកស្លាប់គឺជាសិស្សមធ្យមសិក្សា ៕
ប្រែសម្រួល៖ ម៉ែវ សាធី