ឥណ្ឌា​នឹង​ចេញ​ច្បាប់​ហាម​បង្កើតកូន​ស៊ីឈ្នួល​ឲ្យ​ជនបរទេស

ចែករំលែក៖

​បន្ទាប់​ពី​ប្រទេស​ថៃ​បាន​ហាមប្រាម​បង្កើតកូន​ស៊ីឈ្នួល​ឲ្យ​ជនបរទេស​ ពេល​នេះ​ប្រទេស​ឥណ្ឌា​ក៏​បាន​ចេញ​ច្បាប់​ដូច​គ្នា​នេះ​ដែរ​។​ រដ្ឋាភិបាល​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២៨​ ខែតុលា​ បាន​ផ្សាយ​ថា​ នឹង​ហាមប្រាម​ជនបរទេស​ប្រើប្រាស់​សេវាកម្ម​បង្កើតកូន​ស៊ីឈ្នួល​នៅ​ក្នុង​ប្រទេស​នេះ​ ។​ សកម្មភាព​របស់​រដ្ឋាភិបាល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​វិស័យ​ឧស្សាហកម្ម​បង្កើតកូន​ស៊ីឈ្នួល​នៅ​ឥណ្ឌា​ ដែល​បាន​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​នា​ពេល​កន្លង​មក​។​

de-thue-o-an-do

​គូ​ស្វាមីភរិយា​បរទេស​ដែល​គ្មាន​កូន​បាន​នាំ​គ្នា​ទៅ​កាន់​ប្រទេស​ឥណ្ឌា​ដើម្បី​ជួល​ស្ត្រី​នៅ​ទីនោះ​បង្កើតកូន​ឲ្យ​ពួក​គាត់​ក្នុង​តម្លៃ​ថោក​ និង​ស្រប់ច្បាប់​ទៀត​ផង​។​ ក្រសួងសុខាភិបាល​ឥណ្ឌា​បាន​ប្រកាស​ថា​វិស័យ​ឧស្សាហកម្ម​បង្កើតកូន​ស៊ីឈ្នួល​នៅ​ក្នុង​ប្រទេស​នេះ​បាន​រក​ប្រាក់​ចំណូល​រហូត​ដល់​១៣៨​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ហើយ​បាន​កើតឡើង​២០​ភាគរយ​ ជា​បន្តបន្ទាប់​ជា​រៀង​រាល​ឆ្នាំ​។​

​ប៉ុន្តែ​មតិ​សាធារណៈ​ និង​មន្ត្រី​ឥណ្ឌា​មួយ​ចំនួន​បាន​បញ្ជាក់​ថា​ ស្ត្រី​វ័យក្មេង​ជា​ច្រើន​មក​ពី​ជនបទ​ ក្រីក្រ​ ត្រូវ​បាន​គេ​ប្រើប្រាស​កេង​ប្រ​វញ្ច​ ឲ្យ​បង្កើតកូន​ស៊ីឈ្នួល​ក្នុង​តម្លៃ​ថោក​ ហើយ​គ្មាន​ការ​ធានា​រ៉ាប់រង​សុខាភិបាល​ឡើយ​។​

​នៅ​ក្នុង​សារលិខិត​ផ្ញើ​ទៅ​កាន់​តុលាការ​ជាន់ខ្ពស់​ឥណ្ឌា​កាលពី​ថ្ងៃ​ទី​២៨​ ខែតុលា​ រដ្ឋាភិបាល​ឥណ្ឌា​បញ្ជាក់​ថា​ មិន​គាំទ្រ​ដល់​សេវាកម្ម​បង្កើតកូន​ស៊ីឈ្នួល​នោះ​ឡើយ​។​ ខ្លឹមសារ​នៅ​ក្នុង​សារលិខិត​នោះ​បញ្ជាក់​ថា​«​គ្មាន​ជនបរទេស​ណាមួយ​អាច​ប្រើប្រាស់​សេវាកម្ម​បង្កើតកូន​ស៊ីឈ្នួល​នៅ​ឥណ្ឌា​ទៀត​ឡើយ​ ។​ សេវាកម្ម​បង្កើតកូន​ស៊ីឈ្នួល​អាច​ធ្វើ​ទៅ​បាន​ តែ​ពលរដ្ឋ​ឥណ្ឌា​ដែល​រៀប​ការ​យូរ​ឆ្នាំ​មិន​ទាន់​មានកូន​តែ​ប៉ុណ្ណោះ​»​។​ រដ្ឋាភិបាល​នឹង​ចេញ​ច្បាប់​ហាម​បង្កើតកូន​ឲ្យ​ជនបរទេស​។​

​ប៉ុន្តែ​ក្រុម​សកម្មជន​ដើម្បី​សិទ្ធិ​មនុស្ស​ឥណ្ឌា​បាន​ព្រមាន​ថា​ សកម្មភាព​ខាងលើ​របស់​រដ្ឋាភិបាល​ គឺ​ធ្វើ​ឲ្យ​មាន​ ទីផ្សារ​ងងឹត​ លើ​វិស័យ​បង្កើតកូន​ស៊ីឈ្នួល​ ពិបាក​ក្នុង​ការ​គ្រប់គ្រង​ ហើយ​ថែម​ទាំង​បាត់បង់​ប្រាក់​ចំណូល​ជាតិ​ទៀត​ផង​។​

​សេវាកម្ម​សម្រាប់​បង្កើតកូន​ស៊ីឈ្នួល​នៅ​ឥណ្ឌា​មាន​តម្លៃ​ចាប់ពី​១៨.០០០​ទៅ​៣០.០០០​ដុល្លារ​សម្រាប់​ទារក​ម្នាក់​ ប៉ុន្តែ​សម្រាប់​ស្ត្រី​ដែល​ពរ​ពោះ​វិញ​ ទទួល​បាន​តែ​៨០០០​ដុល្លារ​ប៉ុណ្ណោះ​ គឺ​ទាប​ជាង​ការ​បង្កើតកូន​ស៊ីឈ្នួល​នៅ​អា​មេ​រិ​ក​ដល់​ទៅ​៣​ដង​ ។​

​កាលពី​ឆ្នាំ​២០១២​ រដ្ឋាភិបាល​ឥណ្ឌា​បាន​ចេញ​បញ្ជា​ហាម​គូ​ស្វាមីភរិយា​ភេទ​ដូច​គ្នា​ ប្រើប្រាស់​សេវាកម្ម​ស៊ីឈ្នួល​បង្កើតកូន​នៅ​ឥណ្ឌា​។​ តាម​ច្បាប់​កាលពី​ឆ្នាំ​២០១២​បញ្ជាក់​ថា​ ប្តី​ប្រពន្ធ​ត្រូវ​តែ​មាន​ភេទ​ផ្ទុយ​គ្នា​ ទើប​អាច​បង្កើតកូន​តាម​សេវាកម្ម​ខាងលើ​បាន​ ហើយ​រៀប​ការ​យ៉ាងតិច​ក៏​ពីរ​ឆ្នាំ​ដែរ​ទើប​មាន​សិទ្ធិ​ជួល​គេ​បង្កើតកូន​ឲ្យ​ ៕​

camdethue_cyyp331

...

ប្រែសម្រួល៖ ម៉ែ​វ​ សា​ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print