ភ្នំពេញ ៖ ថ្លែងប្រាប់ក្រុមអ្នកយក ព័ត៌មាន បន្ទាប់ពីបព្ចាប់សិក្ខាសាលាការងារបច្ចេកទេសទូទំាងកងយោធពលខេមរភូមិន្ទរយៈពេល៥ឆ្នាំ (២០១៣-២០១៧) និង លេីកទិសដៅអនុវត្តបន្ត (២០១៨ – ២០២៣)នៅកងពលតូចលេខ៧០ កាល ពីរសៀលថ្ងៃ ព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០១៨នេះ សម្តេចពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ មន្ត្រីក្រសួងការពារជាតិ បានអំពាវនាវដល់ថ្នាក់ដឹកនាំទាំងអស់គ្រប់បណ្តាកងឯកភាព ត្រូវរួមគ្នាត្រួតពិនិត្យអាវុធជាតិផ្ទុះគ្រាប់រំសេវឲ្យមានប្រសិទ្ធភាព ។
ការចេញបណ្ណប្រើប្រាស់អាវុធ ឬលិខិតបញ្ជាបេសកកម្មរបស់កងឯកភាពនីមួយៗ សូមពិនិត្យ ឱ្យឲ្យបានច្បាស់ ប្រសិនបើអ្នកប្រព្រឹត្តខុសឆ្គងត្រូវអនុវត្តតាមច្បាប់ ។
សម្តេចពិជ័យសេនាសង្កត់ធ្ងន់ទៀតថា ការគ្រប់គ្រងសន្តិសុខសង្គមចាំបាច់ត្រូវតែពាក់ព័ន្ធនឹងការគ្រប់គ្រងអាវុធជាតិផ្ទុះ ។ ការ គ្រប់គ្រងអាវុធជាតិផ្ទុះមិនបានល្អធ្វើឱ្យ ស្ថាប័នដែលជាអ្នកទទួលបន្ទុកកិច្ចការ ពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម មានការ លំបាកខ្លាំងណាស់ដែរ។
ពាក់ព័ន្ធនឹងការងារនេះ សម្តេចពិជ័យ សេនាស្នើសុំដល់អគ្គនាយកដ្ឋានសម្ភារ បច្ចេកទេស ក្រសួងការពារជាតិ បន្តសហការជាមួយស្ថាប័នជំនាញផ្សេងៗ ឲ្យកាន់តែ ជិតស្និទ្ធបន្ថែមទៀត រិះរកនីតិវិធីទប់ ស្កាត់បញ្ហានេះ។ មិនតែប៉ុណ្ណោះត្រូវស្វែង រកស្ថាប័នជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍន៍ ដែលមាននិន្នាការគាំទ្ររាជរដ្ឋាភិបាល ដើម្បី កម្ទេចចោលអាវុធគ្រាប់រំសេវខូចគុណភាព និងការទុកដាក់រៀបចំស្ថិតិ បរិមាណ គុណភាព ការកាត់ចេញពីបញ្ជី ការចុះបញ្ជី អាវុធកំពុងប្រើប្រាស់គ្រប់កងឯកភាពឲ្យមានប្រសិទ្ធភាព។
សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ បន្ថែមទៀតថា ទោះជាយ៉ាងណាក្នុងបច្ចុប្បន្ន នេះ ការគ្រប់គ្រងអាវុធរបស់យើងបានល្អប្រសើរជាងបណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក កន្លងមកថ្មីៗមានការ បាញ់បោះសេរីតាមទីសាធារណៈបណ្តាល ឲ្យប្រជាពលរដ្ឋស្លូតត្រង់បាត់បង់ជីវិតជាច្រើននាក់ផងដែរ ៕ សុខដុម