នគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញឃាត់ខ្លួន មុខសញ្ញាឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ៤នាក់ ពាក់ព័ន្ធឆក់៧លើក

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ គឺជាមុខសញ្ញាឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋយ៉ាងសកម្មក្នុងរាជធានីភ្នំពេញចំនួន៧ លើកត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិត ស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពី វេលាម៉ោង៩និង ៥០នាទីយប់ថ្ងៃព្រហស្បតិ៍ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្សារកុងតឺន័រក្បែរស្ថានទូតរុស្សុី សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានី ភ្នំពេញ ។

ករណីទី១ អំពើលួចមានស្ថានទម្ងន់ ទោស (ឆក់កាបូបយួរដៃ) កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង១២ និង១០ នាទី ប្រព្រឹត្តនៅចំណុចមុខផ្ទះ លេខ១១ ២E០ ផ្លូវលេខ ២១៥ ភូមិ៦ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានី ភ្នំពេញ ។

ជនរងគ្រោះឈ្មោះ កែន ភ័ន ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះ គ្មានលេខ ផ្លូវលំ សង្កាត់កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរ គ្រូបង្រៀន ។ សម្ភារបាត់បង់រួចមាន កាបូប យួរដៃមួយ ខ្សែដៃប្លាទីន២ខ្សែ ,ចិញ្ចៀន ប្លាទីន២វង់ ក្រវិលប្លាទីនមួយគូ , ទូរស័ព្ទ ដៃ៣គ្រឿង , អាយហ្វូន៦ផ្លឹស ពណ៌ទឹក ប្រាក់ , មួយគ្រឿងមិត្តហ្វូនមួយគ្រឿង,ណូគា អ៊ិនចុចពិលមួយគ្រឿង ,ប្រាក់ដុល្លារចំនួន១៥០ដុល្លារអាមេរិក , ប្រាក់រៀលចំនួន២០ ម៉ឺនរៀល និងឯកសារមួយចំនួន ។

ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់ទូរស័ព្ទដៃ ) កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១ នៅ ចំណុចជិតតារាងបាល់រ៉យសេវិន មុខ ផ្សារបាយ័ន ផ្លូវលេខ៣៣៧ សង្កាត់បឹង កក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីទី៣ អំពើលួចមានស្ថានទម្ងន់ ទោស(ឆក់ទូរស័ព្ទដៃ ) កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង ១៥និង៣០ នាទី នៅចំណុចស្តុបសាលាហ្សាមែន ផ្លូវ លេខ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួល គោក រាជធានីភ្នំពេញ ។

ករណីទី៤ អំពើលួចមានស្ថានទម្ងន់ ទោស(ឆក់ទូរស័ព្ទម៉ាក សាំសុង S៦) កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង៤៥នាទី នៅចំណុច មុខសាលាហ្សាមែន ផ្លូវលេខ៣១៥ សង្កាត់ បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីទី៥ អំពើលួចមានស្ថានទម្ងន់ ទោស(ឆក់កាបូបស្ពាយ) កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៤ និង៣០នាទី នៅចំណុចមុខសាលារៀន វេស្ទើន សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
ករណីទី៦ អំពើលួចមានស្ថានទម្ងន់ ទោស(ឆក់កាបូប) កាលពីថ្ងៃទី៧ ខែ មករា ឆ្នាំ២០១៨ វេលាម៉ោង ១៣និង៣០ នាទី នៅចំណុចមុខសាលាបឋម​សិក្សា ទួលគោក ផ្លូវលេខ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ករណីទី៧ អំពើលួចមានស្ថានទម្ងន់ទោស(ឆក់កាបូប) កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៣០នាទី នៅ​ ចំណុចមុខមន្ទីរពេទ្យកាល់ម៉ែត ផ្លូវព្រះ​មុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជ​ ធានីភ្នំពេញ ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ ចិត្រ ចន្ទ័សីហា ហៅ ហា ហៅ ឆៃ ភេទ ប្រុស អាយុ​១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២AA ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ប្រភេទមុខសញ្ញាចាស់ គ្រឿងញៀន អវិជ្ជមាន , ទី២-ឈ្មោះ ជា រ៉ាវីន ហៅ ប៊ីន ភេទប្រុស អាយុ១៦ឆ្នាំ ជន ជាតិខ្មែរ មុខរបរ សិស្សសាលាភ្នំពេញថ្មី ថ្នាក់ទី១១E១ស្នាក់នៅភូមិកិន្នរ សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ ប្រភេទមុខសញ្ញា ចាស់ គ្រឿងញៀនអវិជ្ជមាន ទី៣-ឈ្មោះ កែវ ភារៈ ហៅ អ៊ែក ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ភូមិទួល គោក សង្កាត់ទួលសង្កែ២ ខណ្ឌ ឫស្សីកែវ ប្រភេទមុខសញ្ញាថ្មីគ្រឿងញៀន វិជ្ជមាន និងទី៤-ឈ្មោះ ណាង វីរៈ ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ១៧ឆ្នាំ ជន ជាតិខ្មែរ ជាសិស្សវិទ្យាល័យឥន្រ្ទទេវីថ្នាក់ ទី១១E១ ស្នាក់នៅមិនពិតប្រាកដ ប្រភេទ មុខសញ្ញា ថ្មី គ្រឿងញៀនវិជ្ជមាន ។ វត្ថុ តាងចាប់យក រួចមាន ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៨ លេខតួ-លេខ ម៉ាស៊ីន ៥១១៤០៤៥ ពាក់ស្លាកលេខភ្នំពេញ ១GT-៦៣៥៤ ;ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ លេខតួ-លេខ ម៉ាស៊ីន ៥១៤៧១៣២ ពាក់ ស្លាកលេខ ភ្នំពេញ ១GT-៨២១៤ ។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print