ចោរប្លន់​ប្រដាប់​អាវុធ​ពីរ​នាក់​ប្លន់​យក​ទ្រព្យសម្បត្តិ​អ្នកលក់​ចាប់​ហ៊ួ​យ​អស់​គ្មាន​សល់​

ចែករំលែក៖

​ខេត្តកណ្តាល​៖​ ចោរប្លន់​ប្រដាប់​អាវុធ​ពីរ​នាក់​បាន​ចូល​ប្លន់​យក​ទ្រព្យសម្បត្តិ​ ពលរដ្ឋ​ជា​អ្នកលក់​ចាប់​ហ៊ួ​យ​យក​អស់​មាស​ និង​លុយ​ជា​ច្រើន​ព្រម​ ទាំង​ទូរ​សព្ទ័​៣​គ្រឿង​ ហើយ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​ ។​

photo 3

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​២៣​និង​៣០​នាទី​ ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ ក្នុងភូមិ​ ជ្រែ​មួយ​រយ​ ឃុំ​សំបួ​មាស​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​ ។​

​ប្រភព​ពី​សមត្ថកិច្ច​ បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​ត្រូវ​ចោរប្លន់​ ឈ្មោះ​ ឈ​ន​ ចលនា​ អាយុ​៤៩​ឆ្នាំ​ ប្រពន្ធ​ ឈ្មោះ​ សា​ រ៉េ​ត​ អាយុ​៣៥​ឆ្នាំ​ មាន​លំនៅ​ភូមិ​កើ​ហេតុ​ខាងលើ​ ចំណែក​ជនសង្ស័យ​មាន​គ្នា​២​នាក់​ស្លៀកពាក់​ស៊ី​វិល​ ហើយ​មាន​អាវុធ​ AK​ 47​មួយ​ដើម​ និង​កាំបិត​ចុង​ស្រួច​មួយ​បាន​ធ្វើ​សកម្មភាព​សម្លុត​គំរាម​យក​អស់​លុយ​ចំនួន​២៥០​ម៉ឺន​រៀល​ ខ្សែ​ក​មាស​៥​ជី​មួយ​ខ្សែ​ ចិញ្ចៀន​មួយ​វង់​ទម្ងន់​១​ជី​កន្លះ​ និង​ទូរ​សព្ទ័​៣​គ្រឿង​ ក្នុង​នោះ​ ម៉ាក​អាយ​ហ្វូ​ន​មួយ​គ្រឿង​ និង​ម៉ាក​ណូ​គា​ ពីរ​គ្រឿង​ ។​

​បន្ទាប់​ពី​សម្លុត​យក​កាបូប​លុយ​ និង​មាស​រួច​ហើយ​ ជន​ស​ង្ស​យ័​ទាំង​២​នាក់​បាន​គេចខ្លួន​ចេញ​តាម​ផ្លូវ​ក្រោយ​ផ្ទះ​ជន​រង​គ្រោះ​បាត់​ស្រ​ម៉ោ​ល​ លុះ​ព្រឺ​ក​ឡើង​ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​ចំរុះ​បាន​ចុះ​ធ្វើ​កំណត់ហេតុ​ហើយ​បាន​រក​មើល​ជុំវិញ​ផ្ទះ​ ឃើញ​ជនសង្ស័យ​ បន្សល់​ ទុក​កាំបិត​ចុង​ស្រួច​មួយ​ជា​របស់​ចោរ​ និង​កាបូប​ជន​រង​គ្រោះ​ពណ៌​ខ្មៅ​មួយ​ តែ​សម្ភារ​អស់​គ្មាន​សល់​ ។​

​ជុំវិញ​ករណី​ចោរប្លន់​ខាងលើ​នេះ​ សមត្ថកិច្ច​ដាក់​ការ​សង្ស័យ​ទៅ​លើ​មនុស្ស​ធ្លាប់​ចេញ​ ចូល​ តែ​ពុំ​ទាន់​ដឹង​ថា​ អ្នក​ណា​នៅឡើយ​ទេ​ ។​

​បច្ចុប្បន្ន​ សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត​ស្រាវជ្រាវ​ រកមុខ​សញ្ញា​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ៕​

photo 2photo 1

...

ដោយ៖ ឡូ​ សំអាត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print