ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារតែយុវជនម្នាក់ជិះម៉ូតូឌ្រឹមសងមួយគ្រឿងឆ្លងផ្លូវមិនប្រយ័ត្នជ្រុកបុកម៉ូតូសងកូរ៉េខណៈបញ្ច្រាស់ទិសគ្នាបណ្តាលអោយម្ចាស់ម៉ូតូសងកូរ៉េរងរបួសធ្ងន់៣នាក់(ម្នាក់មានផ្ទៃពោះ)និងកូនក្មេងតូច២នាក់ទៀតរបួសស្រាល ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៩ ខែតុលាឆ្នាំ ២០១៥ នៅចំណុចមុខស្ដានីយ៍ប្រេងឥន្ធនៈតេលា តាមបណ្តោយផ្លូវបេតុង ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ឌុបស្ត្រី២នាក់(មានផ្ទៃពោះម្នាក់)និងកូនក្មេងតូច២នាក់ទៀតរួចដំណើរជាមួយ ជិះម៉ូតូសងកូរ៉េមួយគ្រឿង ពណ៍ក្រហម គ្មានស្លាកលេខ ធ្វើដំណើតាមបណ្តោយផ្លូវបេតុង ក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុស្រាប់តែមានយុវជនម្នាក់ជិះម៉ូតូឌ្រឹមសង សេរីឆ្នាំ២០១៥ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ1CQ 7722 ធ្វើដំណើរបញ្ច្រាសគ្នា ដោយឆ្លងផ្លូវ បញ្ច្រាស់ទិសចរាចរណ៍ ក៏ជ្រុលបុកចំពីមុខពេញទំហឹង បណ្តាលអោយអ្នកជិះម៉ូតូសងកូរ៉រងរបួសធ្ងន់ ចំណែកម្ចាស់ម៉ូតូឌ្រឹមសងរងរបួសស្រាល។
ក្រោយពេលកើយហេតុ ជនរងគ្រោះដែលរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដែលនៅក្បែរ ហើយភាគីទាំងសងខាងដោយមានការសម្របសម្រួលពីសមត្តកិច្ចភាគីខាងម៉ូតូបង្កក៏ព្រមចេញថ្លៃព្យាបាលទៅជនងគ្រោះចំនួន៣០០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើទហេតុដោយមិមរំខានដល់សមត្ថកិច្ច ៕
ដោយ៖ សុខា សែនជ័យ