អីរ៉ង់សាកល្បងយន្តហោះចម្បាំង បំបាំងកាយ​ F-313

ចែករំលែក៖

អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិអីរ៉ង់ ​លោក​ Hossein Dehqan ​បានប្រកាសឲ្យដឹងថា​ ៖ទីក្រុងតេអីរ៉ង់កំពុងតែស្ថិតនៅក្នុងតំណាក់កាល សាកល្បងយន្តហោះចម្បាំងបំ​បាំងកាយ ដ៏ទំនើប របស់ខ្លួនប្រភេទ Qaher F-313។

លោក​ Hossein Dehqan ​បានបញ្ជាក់ថា ៖«ការសាកល្បងនាពេលនេះគឺជាការ​ត្រួតពិនិត្យ បច្ចេកវិទ្យា មុនពេលធ្វើការហោះហើរសាកល្បងជាផ្លូវការ។ អីរ៉ង់បានធ្វើ​ការផលិត​យន្តហោះខាងលើ នៅខែមករាឆ្នាំ​២០១៣ ​ដោយប្រើបច្ចេកវិទ្យា​ផ្ទាល់របស់អីរ៉ង​ ។

តាមការបញ្ជាន់របស់លោក​ Hossein Dehqan ប្រភេទយន្តហោះខាងលើ ត្រូវបានផលិត ដើម្បី អាចចុះចត​នៅលើផ្លូវខ្លី​បាន។ ព័ត៌មានស្តីពីយន្តហោះ​ចម្បាំងខាងលើ គឺមានតិចតួចខ្លាំងណាស់ ហើយយន្តហោះ​នេះមាន​រូបរាង​ចម្លែកខុសពីយន្តហោះចម្បាំងផ្សេងៗទៀត​ហើយ យន្តហោះខាងលើប្រើប្រាស់ម៉ាស៊ីនពីរ ។ប្រទេសលោកខាងលិច បានបញ្ចាក់ថា យន្តហោះនេះគឺអភិវឌ្ឍន៍ចេញពីយន្តហោះចម្បាំង J085 ​របស់អីរ៉ង់​។

អីរ៉ង់ គឺជាប្រទេស ដែលត្រូវបានគេចាត់ទុកថា ជា​ប្រទេសដែលទទួលបានជោគជ័យ នៅក្នុង តំបន់ មជ្ឈឹមបូព៌ា លើបច្ចេកវិទ្យាផលិត អាវុធ បើទោះបីរងគំនាបសេដ្ឋកិច្ច ពីអាមេរិក តាំងពីឆ្នាំ​១៩៧៩មកទល់ពេលនេះ។

បច្ចុប្បន្នអីរ៉ង់កំពុងតែរងការចោទប្រកាន់ពី លោកខាងលិច ក្នុងនោះមានអាមេរិក ថាអីរ៉ង់កំពុងផលិត មីស៊ីល​ឆ្លងទ្វីប បំពានកិច្ចព្រមព្រៀងដែលអីរ៉ង់ បានចុះហត្ថលេខាជាមួយប្រទេស​៥+១ ។ ប៉ុន្តែអីរ៉ងបានច្រានចោល រាល់ការចោទប្រកាន់ទាំងនោះ ដោយអីរ៉ង បានបញ្ចាក់ថា ខ្លួនមានសិទ្ធផលិតមីស៊ីលដើម្បីការពារខ្លួន៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print