អ.ហខណ្ឌដូនពេញចុះបង្ក្រាបទីតាំងល្បែងសុីសង ប្រភេទបាញ់ត្រី និងឃាត់ខ្លួនមនុស្ស២នាក់

ចែករំលែក៖

ភ្នំពេញ៖ កងរាជអាវុធហត្ថខណ្ឌដូនពេញសហការជាមួយ អ.ហ ការិយាល័យស្រាវជ្រាវបទល្មេីសព្រហ្មទណ្ឌរាជធានីភ្នំពេញ ដឹកនាំដោយ លោកវរសេនីយ៍ទោ មាំុង សុខលុច្យ បានចុះបង្ក្រាបទីតាំងល្បែងសុីសង ប្រភេទបាញ់ត្រី មួយកន្លែងនៅប្លុកបឹងកក់ ជាលិទ្ធផលឃាត់ខ្លួនអ្នកលេង០១នាក់និងអ្នកមេីលការខុសត្រូវ០១នាក់រួមនិងវត្ថុតាំងជាក់ស្ដែង ។

IMG_1994

ករណីបង្ក្រាបខាងលេីនេះ បានកេីតឡេីងកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្ទះលេខ១៨៦អឺសូន្យ ផ្លូវបេតុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

លោកអនុសេនីយ៏ឯក លី គឹមឡេង មេបញ្ជាការរង អ.ហដូនពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការណ៍នេះសមត្ថកិច្ចចាប់យកវត្ថុតាងដកហូតមាន៖ ទូត្រី ចំនួន០២ទូុ, ទូបៀ ចំនួន៥ទូ, កៅអីដែក ចំនួន១១, កៅអីជ័រ ចំនួន៦, ប្រាក់រៀល ១.០៤០.០០០រៀល, ប្រាក់ដុល្លា ២២$ ។

បច្ចប្បន្នជនសង្ស័យ០២នាក់រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យស្រាវជ្រាវបទល្មេីសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕

IMG_1995 IMG_1992 IMG_1993

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print