ខេត្តបន្ទាយមានជ័យ៖ មានពិធីបិទវគ្គហ្វឹកហ្វឺន ដែលមានសិក្ខាកាម ជានាយនិងពលទាហាន នៅក្នុងវរ៥១៣ ចំនួន៩០នាក់ ដែលមានរយៈពេល៤៥ថ្ងៃ ចាប់តាំងថ្ងៃទី១៥ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ ទើបបញ្ចប់វគ្គហ្វឹកហ្វឺនទូទៅនៅហ្នឹងកន្លែង ទីតាំងភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ។ ពិធីនេះមានការចូលរួម លោកឧត្តមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការកងពលតូចលេខ៥១ និងមេបញ្ជាការរង និងមេបញ្ជាការ មេបញ្ជារងវរ និងសិក្ខាកាមជាច្រើនាក់ទៀត។
លោកឧត្តមសេនីយ៍ត្រី សេង ធារិន មេបញ្ជាការរង ជានាយសេនាធិការ កងពលតូចលេខ៥១ បានថ្លែងផ្តាំផ្ញើដល់សិក្ខាម ក្នុងពិធីហ្វឹកហ្វឺនដល់សិក្ខាកាមទាំងអស់ សូមឲ្យយកជំនាញយកទៅបំរើការ នៅក្នុងអង្គភាពជួយបង្រៀន បន្តដល់អ្នកដែលមិនចេះ ដើម្បីមូលដ្ឋានក៏ដូចជានៅក្នុងប្រទេស ដើម្បីការពារសន្តិសុខជូនពលរដ្ឋ និងមាតុប្រទេស។
នេះជាលើកទី២ហើយ ដែលវរសេនាតូចលេខ៥១៣ ចំណុះឲ្យកងពលលេខ៥១ និងបើកវគ្គហ្វឹកហ្វឺនលើកទី៣ ដល់នាយទាហាន និងពលទាហានវគ្គហ្វឹកហ្វឺននេះ បានបែងចែក សម្រាប់វរសេនាតូចលេខ៥១៣ ហ្វឹតហ្វាត់បន្តទៀត។
លោក សេង ធារិន បានបន្តថា សូមឲ្យនាយនិងពលទាហាន ជួយចុះតាមដានដល់ជីវភាពកងកម្លាំងជាប្រចាំ ហើយបានថ្លែងកោតសរសើរដល់មេបញ្ជាវរ ដែលបានរៀបចំបើកវគ្គហ្វឹកហ្វឺននេះ ជាបន្តបន្ទាប់ ដល់សិក្ខាកាម ដែលជានាយទាហាន ពលទាហាន ដើម្បីឲ្យមានជំនាញ រហូតដល់២វគ្គកន្លងមក ហើយក្នុងការលើកកម្ពស់ និងសមត្ថភាព លើការប្រើប្រាស់ជំនាញទូទៅ នៅនឹងកន្លែង ពិសេសកងទ័ពដើម្បីបង្កើនសមត្ថភាព ក្នុងការប្រើប្រាស់ឲ្យស្ទាត់ជំនាញ ក្នុងការធ្វើសង្គ្រាមដើម្បីច្បាំង តទល់និងសត្រូវឈ្លានពានផងដែរ។
លោកមេបញ្ជាការកងពល បានបញ្ជាក់ថា ការហ្វឹកហ្វឺនដល់សិក្ខាកាមទ័ព ទាំង១០០នាក់ឲ្យយក ចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺននេះ។ វគ្គហ្វឹកហ្វឺននេះ ការឧបត្ថម្ភឡើង ដោយសម្តេចតេជោ ហ៊ុន សែ នាយករដ្ឋមន្ត្រី បានយកថវិកាផ្ទាល់ខ្លួនរបស់សម្តេច បានការឧបត្ថម្ភសម្រាប់ក្នុងឆ្នាំបន្តទៀត ហើយការហ្វឹកហាត់នេះ គឺមានរៀបជាបន្តទៀត ដល់ពលទាហាន នាយទាហាន សម្រាប់កងពលតូចលេខ៥១នេះ។
លោកក៏បានសរសើរ ទៅលើបណ្តាអង្គភាពក្នុងវរការងារចិញ្ចឹមទ័ព ការងារផ្ទះបាយរួម សួនបន្លែ ចិញ្ចឹមសត្វ អនាម័យ ស្តារលានដ្ឋានថែរក្សាអាវុធ (ដុះខាត់ឱ្យស្អាត) វិន័យសណ្តាប់ធ្នាប់ ឯកសណ្ឋាន ចៀសវាងពីគ្រឿងញៀន ល្បែងស៊ីសងជាដើមបានល្អ។
លោកបានផ្តាំផ្ញើ ដល់សិក្ខាកាមទាំងចំនួន ៩០នាក់ ត្រូវប្រកាន់ជាតិនិយម ត្រូវមានសាមគ្គីផ្ទៃក្នុងប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ មានកិច្ចសហការស្ថាប័នមានសមត្ថកិច្ច ផ្តល់ឱកាសឲ្យទាហានក្មេងៗ គ្រប់គ្រងថែរក្សា សម្ភារ: បរិក្ខារ សព្វាវុធ ត្រូវយកចិត្តទុកដាក់ ថែសុខភាព ហើយពេលដែលចេញទៅអង្គភាពវិញ ឲ្យយកជំនាញនេះ ទៅបំរើពលរដ្ឋ ក៏ដូចជាបំរើប្រទេសជាតិដែរ គឺដើម្បីបង្កើនសមត្ថភាពឲ្យកងទ័ពឱ្យមានសមត្ថភាព ឲ្យបានគ្រប់គ្រាន់ ក្នុងការការពារជាតិរបស់យើង៕
ដោយ៖ ហេង សូរិយា