ភ្នំពេញ៖ លោក កឹម សុខា ត្រូវបានរដ្ឋសភានៅព្រឹកថ្ងៃសុក្រនេះសម្រេចបោះឆ្នោតទម្លាក់ចេញពីតំណែងជាអនុប្រធានទីនៃរដ្ឋសភា ដោយសំឡេង៦៨លើ៦៨ សុទ្ធតែជាតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា។
នៅព្រឹកថ្ងៃសុក្រនេះ ពុំមានតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិណាមួយចូលរួមប្រជុំសភាពេញអង្គនោះទេ។
សម្តេច ហេង សំរិន បានប្រកាសថាការដកតំណែងរបស់អនុប្រធានទី១នៃរដ្ឋសភាត្រូវធ្វើឡើងក្នុងសំឡេង៥០ភាគរយបូក១តែប៉ុណ្ណោះ បើតាមបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ៕
...
ដោយ៖ ហេង សូរិយា