រថយន្តបាឡែនបេីកជែងជាមួយរថយន្តកុងតឺន័រមិនផុតជ្រុលទៅបុករថយន្តកុងតឺន័រកៀបជាប់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកាមរីបាឡែនមួយគ្រឿង បានរងការខូចខាតយ៉ាងដំណំ ខណៈដែលប្រុសស្រីមួយក្រុមមានគ្នា៤ទៅ៥នាក់បានបើកបរក្នុងល្បឿនយ៉ាងលឿន និងព្យាយាមបើកជែងរថយន្តកុងតឺន័រមួយគ្រឿងទៀត តែមិនផុតបានរ៉េចង្កូតទៅបុករថយន្តកុងតឺន័រនោះពេញទំហឹងតែម្តង  ប៉ុន្តែសំណាងល្អអ្នកបេីកបរនិងអ្នករួមដំណេីរមិនមានអ្នករងរបួសនោះទេ ។

image1 (2)

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើត​ឡើង​កាលពីវេលាម៉ោង១២នឹង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នៅមុខសណ្ឋាគារភ្នំពេញ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

តាម​ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត កុងតឺន័រសន្តោងរ៉ឺម៉កមួយគ្រឿង បានបើកតាមបណ្តោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីត្បូងទៅជើង លុះបេីកមកដល់ចំណុចកើតហេតុខាងលេី ស្រាប់តែរថយន្តកាមេរីបាឡែនមួយគ្រឿង ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-9381 ដែលបើកស្របទិសដៅគ្នាយ៉ាងលឿន ហេីយព្យាយាមជែងរថយន្តកុងតឺន័រខាងស្តាំ តែមិនផុតទៅបុករថយន្តកុងតឺន័រ ពីក្រោយពេញ​ទំហឹង បណ្តាលឲ្យខូចខាតរថយន្តផ្នែកខាងមុខទាំងស្រុង ចំណែកឯអ្នកបេីកបរនិងអ្នករួមដំណើរនៅក្នុងរថយន្ត​ទាំង​ប្រុសស្រីប្រមាណ៤ទៅ៥នាក់មិនមានអ្នករងរបួសនោះទេ ។

ប្រភពដដែរបានបន្តទៀតថា ក្រោយកេីតហេតុ  អ្នកបើករថយន្តកុងតឺន័រ និងព្រូឡានភ័យស្លន់ស្លោរពេកបាននាំគ្នារត់ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋស្មាន់តែចោរក៏បានគ្នាដេញតាមទាន់ និងវាយព្រូរថយន្តម្នាក់មួយដៃមួយជើង បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកតៃកុងរថយន្ត​រត់គេច​ខ្លួនបាត់ ។

​បន្ទាប់មកគេឃេីញសមត្ថកិច្ចមូលដ្ឋាន មកទៅដល់កន្លែងកើតហេតុ សហការជាមួយ​នគរបាលជំនាញធ្វើការវាស់វែង និងយករថយន្តទាំង២គឿងនេះទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជ​ធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមច្បាប់ ៕

image6 image3 image5 image7

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print