បញ្ជូន​បុរស​ម្នាក់​ក្នុង​ចំណោម​៦​នាក់​ ទៅ​តុលាការ​ក្រោយ​វាយ​បុរស​៣​ នាក់​របួសធ្ងន់

ចែករំលែក៖

​ខេត្ដ​ព្រះ​សីហ​នុ​៖​ នរ​គ​បាល​ខេត្ដ​ព្រះ​ សីហ​នុ​បាន​ចាប់ខ្លួន​បុរស​ម្នាក់​ក្នុង​ ចំណោម​៦​នាក់​បន្ទាប់​ពី​ប្រើ​អំពើ​ហិង្សា​ បង្ក​របួស​ស្នាម​ទៅ​លើ​បុរស​៣​នាក់​ ពេល​មាន​ជម្លោះ​នៅ​ក្នុង​វង់​ផឹកស៊ី​។​ ជន​ សង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​ក្រុម​ទី​៣១​ ភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​-​ខេត្ដ​ព្រះ​ សីហ​នុ​ ក្រោយ​ពី​មាន​ជម្លោះ​កាលពី​ថ្ងៃ​ ទី​២៧​ ខែតុលា​ ហើយ​បាន​បញ្ជូន​ទៅ​ តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៩​ តុលា​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

20151030_090912_resized

​តាម​មន្ដ្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ព្រះ​ សីហ​នុ​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ត្រូវ​ បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ឈ្មោះ​ ថោ​ង​ សាវ៉ា​ត​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មុខរបរ​កម្មករ​នេសាទ​ មាន​ទីលំនៅ​ ក្រុម​ទី​៥​ ភូមិ​១​ទំនប់​រលក​ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​។​ ចំណែក​បក្ខពួក​៥​នាក់​ ទៀត​ដែល​រត់គេច​ខ្ល្លួ​ន​ពីរ​នាក់​ត្រូវ​បាន​គេ​ ស្គាល់ឈ្មោះ​ ថោ​ង​ ចាន់​ណា​រ៉ា​ ភេទ​ ប្រុស​ និង​ទី​២-​ឈ្មោះ​ ខ្លា​ ភេទ​ប្រុស​ និង​ ៣​នាក់​មិន​ត្រូវ​បាន​ស្គាល់​អត្ដសញ្ញាណ​ តែ​សមត្ថកិច្ច​បាន​នឹង​កំពុង​តាម​ចាប់ខ្លួន​។​

​តាម​របាយការណ៍​នគរបាល​បង្ហាញ​ ថា​ ជន​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​ប្រើ​ដំបង​ ដុំ​ថ្ម​វាយ​គប់​ឱ្យ​របួសធ្ងន់​ទី​១-​ឈ្មោះ​ កែវ​ ចំរើន​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជា​កម្មករ​ នេសាទ​ ស្នាក់​នៅ​លើ​ទូក​ រង​របួស​ភ្នែក​ ខាងស្ដាំ​ ដេរ​៧​ថ្នេរ​ ទី​២-​ឈ្មោះ​ ម៉ៅ​ង​ ហេង​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ កម្មករ​នេសាទ​ ស្នាក់​នៅ​លើ​ទូក​ រង​របួស​ ត្រង់​ចង្ការ​ ដេរ​២​ថ្នេរ​ និង​ទី​៣-​ឈ្មោះ​ ប៉ែន​ សុ​ផាត​ ហៅ​ហយ​ ភេទ​ប្រុស​  អាយុ​ ៣០​ឆ្នាំ​ ជា​កម្មករ​នេសាទ​ ស្នាក់​នៅ​លើ​ ទូក​ រង​របួស​ភ្នែក​ខាងស្ដាំ​និង​ថ្ងាស​។​ ជន​ រង​គ្រោះ​ទាំង​៣​នាក់​បច្ចុប្បន្ន​កំពុង​ សម្រាក់​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​ ខេត្ដ​ព្រះ​សីហ​នុ​។​

​តាម​ប្រភព​បានឱ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ ទី​២៧​ ខែតុលា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​ ២៣​ ជនសង្ស័យ​និង​ជន​រង​គ្រោះ​ដែល​ជា​ កម្មករ​ទូក​ដូច​គ្នា​បាន​ជួបជុំ​ផឹកស៊ី​ជាមួយ​ គ្នា​។​ ពេល​នោះ​ក៏​កើត​ជម្លោះ​វាយ​មក​ លើ​ជន​រង​គ្រោះ​បណ្ដាល​ឱ្យ​រង​របួសធ្ងន់​ តែ​គេ​ពុំ​ដឹង​ថា​ផ្ដើម​ចេញពី​មូលហេតុ​អ្វី​ នោះ​ទេ​។​ បន្ទាប់​ពី​បង្ក​របួស​ស្នាម​ហើយ​ នេះ​ជន​ដៃដល់​ទាំង​៦​នាក់​បាន​រត់គេច​ខ្លួន​ តែ​ត្រូវ​បាន​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បាន​ ម្នាក់​នៅ​ថ្ងៃ​ទី​២៨​ ខែតុលា​ វេលា​ម៉ោង​៣​ រសៀល​ និង​៥​ជន​បង្ក​៥​នាក់​ទៀត​បាន​រត់​ គេចខ្លួន​នៅឡើយ​ហើយ​សមត្ថកិច្ច​បាន​ នឹង​កំពុង​បន្ដ​ចាប់ខ្លួន​ដើម្បី​យក​មក​ផ្ទ​ន្ទា​ ទោស​តាម​ច្បាប់​ ៕​

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print