រថយន្ត​បុក​នឹង​ម៉ូតូ​បន្ត​គ្នា​ស្លាប់​មនុស្ស​២​នាក់​នៅ​ក្រុង​បា​វិត

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ យុវជន​ពីរ​នាក់​បាន​ស្លាប់​គួរ​ឲ្យ​សង្វេគ​បំផុត​ ខណៈ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រវាង​រថយន្ត​បុក​នឹង​ម៉ូតូ​បន្ត​គ្នា​ កាលពី​វេលា​ម៉ោង​ ១៩​និង​១០​នាទី​ ថ្ងៃ​ទី​២៩​ ខែតុលា​ ឆ្នាំ​២០១៥​ នៅ​លើ​ផ្លូវជាតិ​លេខ​១​ ត្រង់​ចំណុច​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៥៦​ លេខ​១៥៧​ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ផ្ដៅ​ សង្កាត់​ច្រក​ម្ទេស​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ។​

srds (4)

​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត​បាន​ឲ្យ​ដឹង​ថា​ រថយន្ត​១​គ្រឿង​ ម៉ាក​CAMRY​ ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ២X-៧០៧៤​ បើកបរ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​កន្លែង​ កើតហេតុ​ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ យ៉ា​ម៉ា​ហា​ស៊ី​រ៉ូ​ស​ បើកបរ​ដោយ​ឈ្មោះ​ ឈុ​ន​ ខ្លី​ ភេទ​ប្រុស​ អាយុ​20​ឆ្នាំ​ រស់នៅ​ភូមិ​បា​វិត​លើ​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​ ទិស​ដៅរ​ពី​លិចទៅ​កើត​ទៅ​បុក​ចំ​ពីមុខ​រថយន្ត​ បណ្ដាល​ឲ្យ​ស្លាប់​នៅ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​។​

​ប្រភព​បន្ត​ថា​ក្រោយមក​ ក៏​មាន​ម៉ូតូ​មួយ​គ្រឿង​ទៀត​ម៉ាក​ហុងដា​ វី​ស​តុ​ន​ ពណ៌​ឈាម​ជ្រូក​ គ្មាន​ស្លាក​លេខ​ បើកបរ​ដោយ​ឈ្មោះ​អ៊ិ​ន​ សា​ផា​ន់​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាលថ្នល់​ ឃុំ​កណ្ដៀង​រាយ​ ស្រុក​ស្វាយ​ទាប​ ខេត្តស្វាយរៀង​ បើកបរ​ពី​កើត​ទៅ​លិច​ បាន​គេច​នឹង​ម៉ូតូ​យ៉ា​ម៉ា​ហា​ស៊ី​រ៉ូ​ស​ដែល​មាន​គ្រោះថ្នាក់​ ហើយ​ជ្រុល​ទៅ​បុក​ពីក្រោយ​និង​រថយន្ត​ផ្សេង​១​គ្រឿង​ទៀត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​៣C៨២៤៩​បើកបរ​ពី​កើត​ទៅ​លិច​បណ្ដាល​អោយ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​

​ក្រោយ​ពេល​កើតហេតុ​ភ្លាម​ អ្នកបើកបរ​រថយន្ត​ទាំង​២​គ្រឿង​បាន​រត់គេច​ខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​ បន្សល់​ទុក​រថយន្ត​ទាំង​២​គ្រឿង​នៅ​កន្លែង​កើតហេតុ​ ។​

​បច្ចុប្បន្ន​:​សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​នៃ​សព​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​រីឯ​វត្ថុ​តាង​ម៉ូតូ​ និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​។​

​មូលហេតុ​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​សមត្ថកិច្ច​នគរបាល​កំពុង​ស៊ើបអង្កេត​ស្រាវជ្រាវ​បន្ត​រក​អ្នក​បង្កហេតុ​ ៕​

11214100_926628570723599_8524314725035291488_n 10406902_926628587390264_4470060783851487710_nsrds (1)

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print