ថន តារាវិលជួបស្វាមីនៅថៃ

ចែករំលែក៖

​ភ្នំពេញ៖ ក្រោយដំណឹងស្នេហ៍ប្រែប្រួលបានសាយភាពពេញចង្កោមអ្នកសិល្បៈនោះ ថន តារាបានវិលត្រឡប់ទៅរស់នៅជួបជុំស្វាមីវិញហើយ។ ការវិលទៅរស់នៅជួបជុំស្វាមីនេះបានបន្សាបដំណឹងស្នេហ៍ប្រះឆារវាងនាងនិងស្វាមី។
អតីតតារាសម្តែង និងពិធីករអ្នកនាង ថន តារា បានរៀបការជាមួយបុរសជនជាតិថៃយ៉ាងគគ្រឹកគគ្រេងកាលពីខែមិថនាឆ្នាំ២០១៦កន្លងទៅ។ ក្រោយពីបង្ហាញភាពផ្អែមល្ហែមខ្លាំងមិនបានប៉ុន្មានផងចំណងស្នេហ៍ឆ្លងប្រទេសមួយនេះត្រូវបានគេទម្លាយថាមានការប្រែប្រួលលែងដូចដើម។ ប្រែប្រួលមិនដូចមុនព្រោះតែមានភាពរកាំរកូសខ្លះនៅក្នុងគ្រួសាររហូតថន តារាពន្យាពេលចេញទៅរស់នៅប្រទេសថៃជាមួយស្វាមីដូចគ្រាមុន។ ទោះជាយ៉ាងណាដំណឹងនេះបានរសាត់បាត់ក្រោយពេល ថន តារាបានជិះយន្តហោះចេញដំណើរទៅប្រទេសថៃ ដោយមានស្វាមី និងកូននៅចាំទទួល។ ទៅដល់ព្រលានយន្តហោះអន្តរជាតិ សុវណ្ណភូមិភ្លាម តារាស្រីរូបនេះបានបង្ហាញភាពស្និទ្ធស្នាល និងនឹករលឹកស្វាមីនិងកូនប្រុសខ្លាំង រួមទាំងបានថតបន្តផ្ទាល់វីដេអូខ្លីមួយលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដើម្បីបញ្ជាក់ថានាងពិតជាមកដល់ និងមានស្វាមីមកទទួលការធ្វើដំណើរនេះពិតមែន។ ដំណើរជួបជុំគ្នាវិញរបស់នាងគឺក្រោយពេលដែលនាងបានពន្យាពេលចេញទៅរួមរស់ជាមួយស្វាមីប្រមាណជាង៣ខែមកហើយគឺនាងនៅតែរស់នៅភ្នំពេញជាមួយម្តាយ និងប្អូនស្រីដដែល។
​គួរបញ្ជាក់ដែរថាតារាសម្តែង និងពិធីការិនី ថន តារា បានធ្វើឲ្យគេភ្ញាក់ផ្អើលជាមួយនឹងពិធីមង្គលការដ៏អធឹកអធមជាមួយនឹងមន្ត្រីក្នុងជួររដ្ឋាភិបាលនិងជាអ្នកជំនួញជនជាតិថៃលោក ណាវៈរ៉ាត់ យូបំារ៉ុងវ័យ៥២ឆ្នាំ កាលពីថ្ងៃទី២៦ មិថុនាឆ្នាំ២០១៦។ក្រោយរៀបការភ្លាមនាងបានចេញទៅរស់នៅជាមួយស្វាមីនៅប្រទេសថៃភ្លែត ជាមួយនាងការលើកមុខមាត់ខ្លាំងពីស្វាមីនៅទីនោះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print