រថយន្តកុងធឺន័របើកគេចរថយន្តឡិចសុីសមិនផុតបុកត្រូវទ្វាររថយន្តមួយចំហៀងជុ្រលទៅបុកនិងរបងដីឡូតិ៍រងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តឡិចសុីសបត់ឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តកុងធឺន័រចាប់ហ្វាំងមិនទាន់បុកត្រូវទ្វារចំហៀងខាងស្តាំហើយជ្រុលទៅបុកនិងរបងដីឡូតិ៍រងការខូចខាតយ៉ាងតំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីសៅរ៍
២រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី៣ ខែកុម្ភ: ឆ្នាំ២០១៨ វេលាម៉ោង៤និង៣០នាទីល្ងាច នៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ(១០១៩) កែងនិងផ្លូវលំ ចូលទៅភូមិត្រពាំងរាំងថ្នី ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រពភពីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកឡិចសុីសRX300ព័ណសពាក់ស្លាកលេខភ្នំពេញ2AG5288 បើកបរដោយបុរសម្នាក់មិនស្គាកឈ្មោះក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុអ្នកបើកបរក៍បានបត់មកឆ្វេងបត់បានបន្តិចស្រាប់តែមានរថយន្ត១គ្រឿងទៀតប្រភេទកុងធឺន័របើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះក្នុងទិសដៅពីជើងទៅត្បួងហើយក៍បួងចង្កូតរថយន្តគេចពីរថយន្តឡិចសុីសតែគេចមិនផុតក៍ជ្រុលទៅបុកនិងរថយន្តឡិចសុីសត្រូវទ្វារចំហៀងខាងស្តាំហើយរថយន្តក៍ជ្រុលទៅបុកនិងរបងដីឡូតិ៍ប្រជាពលរដ្ឋរងការខូចខាតយ៉ាងតំណំប៉ុន្តែអ្នកបើកបរទាំងសងខាងមិនមានរបួសនោះទេ។

ក្រោយកើតហេតុគេឃើញមាននគរបាលមូលដ្ឋានចុះមកដល់និងរាយការណ៍ទៅនគរបាលជំនាញចរាចរខណ្ឌសែនសុខចុះធ្វើការវាស់វែង។ក្រោយមកភាគីទាំងពីបានធ្វើការសម្របសម្រួលគ្នារវាងរថយន្តនិងរថយន្តដោយមិនមានអ្នកណាសងអ្នកណាទេហើយក៍យករថយន្តទៅជុសជុលដោយខ្លួនឯងរៀងៗខ្លួន។ដោយឡែករបងថ្មដែលខូចខាតគឺភាគីខាងរថយន្តកុងធឺន័រជាអ្នកចេញថ្លៃធ្វើសងដើម្បីបញ្ចប់រឿងនៅនិងកន្លែង៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print