ខេត្តកណ្តាល៖ ជានិច្ចកាលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែបានគិតគូរក្សា ពីសន្តិភាព និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម័្ពន្ធក្នុងក្របខណ្ឌទូទាំងប្រទេសប៉ុណ្ណោះទេ គឺបានជម្រុញដល់ក្រុមការងារចុះជួយនិងសួរសុខទុក្ខប្រជាជនជាប្រចាំដល់មូលដ្ឋាន ជាមួយនិងការផ្សាភ្ជាប់មនោសញ្ចេតនាជាមហាគ្រួសារតែមួយនៃគណបក្សប្រជាជនកម្ពុជា។
ជាក់ស្តែង នៅថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨ លោក សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ និងសហការី រួមជាមួយលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយជាសម្ភារៈចែកជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងមានសុខភាពទន់ខ្សោយ ចំនួន២០គ្រួសារ ដែលកំពុងរស់នៅចំនួន ០៥ភូមិគឺ ភូមិព្រែកស្នង, ភូមិព្រែកស្នាយ, ភូមិស្វាយតានី, ភូមិព្រែកតាជ្រូក និងភូមិទួលសូភី ស្ថិតក្នុងឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ក្រុមការងារបានអោយដឹងថា៖ សម្ភារៈទាំងនោះរួមមាន៖
១.អង្ករចំនួន២០បាវ
២.ទឹកស៊ីអ៊ីវចំនួន២០យួរ
៣.ទឹកត្រីចំនួន២០យួរ
៤.មីចំនួន២០កេសតូច
៥.ឧបត្ថម្ភថវិកាជូនគ្រួសារមានជីវភាពខ្វះខាត និងមានសុខភាពទន់ខ្សោយចំនួន២០គ្រួសារ ក្នុង១គ្រួសារថវិកាចំនួន ៥០,០០០៛
៦.ឧបត្ថម្ភថវិកាជូនប្រជាការពារភូមិចំនួន១០នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០,០០០៛
៧.ឧបត្ថម្ភសមាជិកក្រុមប្រឹក្សាឃុំ ៩នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០,០០០៛
៨.ឧបត្ថម្ភមេភូមិ ៥នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ២០,០០០៛។ ក្នុងលោកអភិបាលស្រុកក៏ជួយឧបត្ថម្ហក្នុងកម្មវិធីនេះចំនួន៤០មុឺនរៀលផងដែរ។
បងប្អូនប្រជាជនបានសំដែងនូវការដឹងគុណ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ លោក សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ និងសហការី រួមជាមួយលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង ជាមួយនិងក្រុមការងារលោក សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ និងសហការី រួមជាមួយលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង តែងបានយកចិត្តទុកដាក់ដល់ពួកគាត់ និងចុះដល់ៗមូលដ្ឋានដោយផ្ទាល់៕
ដោយ៖ សុខ ខេមរា