មន្រ្តីរដ្ឋបាលព្រៃឈើម្នាក់ ត្រូវរថយន្តរបស់អង្គការONGបុកពីក្រោយបណ្តាលឲ្យស្កាប់ លើផ្លូវជាតិលេខ៧៨

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ បុគ្គលិករបស់អង្គការ ONG ម្នាក់ បានបើករថយន្តមិនប្រយ័ត្ន ជ្រុលទៅបុកមន្ត្រីរដ្ឋបាលព្រៃឈើ សង្កាត់ក្បាលរមាសពីក្រាយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈបើកបរស្រប​ទិសគ្នា ។ ហេតុការណ៍នេះកើតឡើង កាលពីព្រឹកវេលាម៉ោង១០ និង៣៥នាទី ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចចន្លោះបង្គោលគីឡូ​លេខ​៤៧៥-៤៧៦ ក្នុងភូមិច្រប់ ឃុំច្រប់ ស្រុកសេសាន ខេត្តស្ទឹងត្រែង ។

មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្បាលរមាសឲ្យដឹងថា ជនរងគ្រោះ (ស្លាប់) ឈ្មោះយ៉ាវ វុឌ្ឍី (ស្លាប់) ភេទប្រុស អាយុ​៤០ឆ្នាំ មុខរបរមេព្រៃ មានស្រុកកំណើតនៅភូមិកោះជួរឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទីលំនៅបច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ ។

មន្ត្រីប៉ុស្តិ៍បន្តថា រថយន្តនិងម៉ូតូបើកបរស្របទិសគ្នា ពីលិចទៅកើត ធ្វើដំណើរលើដង ផ្លូវជាតិលេខ៧៨ ។ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ONG ៧៧២-០១១ បើកបរក្នុងល្បឿនលឿន ហើយបានជ្រុលទៅបុកម៉ូតូជនរងគ្រោះពីក្រោយ ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខស្ទឹងត្រែង១A-៦៨៣១ ជារបស់មន្ត្រី ជំនាញរដ្ឋបាលព្រៃ បណ្តាលឲ្យស្លាប់បាត់បងជីវិតភ្លាមៗ ។

មន្ត្រីប៉ុស្តិ៍បន្តថា អ្នកបើកររថយន្តជាបុគ្គលិកអង្គការ ONG ត្រូវគេស្គាល់ឈ្មោះម៉ុក សុភាព ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅស្រុកអង្គរជ័យ ខេត្តកំពត ។

បច្ចុប្បន្ន ទាំងម៉ូតូ និងរថយន្ត​ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍យកទៅរក្សាទុក ។ រីឯសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ មាស សុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print