កីឡាករ​ យ៉េន​ ឌី​ណា​ ប្រកួត​ផ្ដាច់​ ព្រ័ត្រ​ជាមួយ​កីឡាករ​ឡាវ​ឆ្លាក់​ឆ័​យ​ សា​រ៉ា​ភី​យី​ម

ចែករំលែក៖

​ភ្នំពេញ​៖​ នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​៣១​ ខែតុលា​ ឆ្នាំ​២០១៥​​ កីឡាករ​ យ៉េន​ ឌី​ណា​ មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ​កំពុង​ក្លាយ​ ជាទី​ចាប់អារម្មណ៍​របស់​ទស្សនិកជន​ ដែល​និយម​ទស្សនាការ​ប្រកួត​របស់​គេ​នា​ពេល​កន្លង​មក​ក្នុង​កម្មវិធី​កំពូល​អ្នក​ ប្រដាល់​គុន​ខ្មែរ​ជើងឯក​គោ​ជល់​វគ្គ​២​នៅ​លើ​សង្វៀន​ប្រដាល់​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ ឫស្សី​កែវ​ ។​

Yen-Dyna

​ដូច្នេះ​នៅ​ក្នុង​ជំនួប​ប្រកួត​វគ្គ​ផ្ដាច់​ ព្រ័ត្រ​នា​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​៣១​ ខែតុលា​ នេះ​កីឡាករ​ យ៉េន​ ឌី​ណា​ ត្រូវ​ប្រជែង​ជា​ មួយ​កីឡាករ​ ឆ្លាក់​ឆ័​យ​ សា​រ៉ា​ភី​យី​ម​ មក​ពី​ខេត្ដ​សុវណ្ណ​ខេត​ប្រទេស​ឡាវ​ដើម្បី​ ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​១​ និង​ លេខ​២​ ខណៈ​ដែល​កីឡាករ​ សុខ​ សុវណ្ណ​ មក​ពី​កងពលធំ​អន្ដរាគមន៍​លេខ​២​ត្រូវ​ ជួប​ប្រកួត​ជាមួយ​កីឡាករ​ វ៉ា​ន់​មី​ឈោ​ក​ ស​សា​គុន​ថង​មក​ពី​ខេត្ដ​សុវណ្ណ​ខេត​ប្រទេស​ ឡាវ​វាយ​ដណ្ដើម​យក​ចំណាត់ថ្នាក់​លេខ​៣​និង​លេខ​៤​ ។​

​កីឡាករ​ យ៉េន​ ឌី​ណា​ ត្រូវ​អ្នកគាំទ្រ​ របស់​គេ​សង្ឃឹមថា​ អាច​ឆ្លង​ផុត​វគ្គ​ផ្ដាច់​ ព្រ័ត្រ​ជាមួយ​អ្នក​ប្រដាល់​ឡាវ​រូប​នេះ​ តាម​រយៈ​ការ​ប្រើ​ស្នៀត​ដ៏​ប៉ិន​ប្រសប់​ទាំង​ស្នៀត​វាយ​កែង​ជង្គង់​ទាត់​ក្នុង​ចំណា​ម​ កីឡាករ​៨​នាក់​ដែល​បាន​ចូលរួម​ប្រកួត​ក្នុង​វគ្គ​ទី​២​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ នេះ​ភាគច្រើន​សុទ្ធតែ​ត្រូវ​ យ៉េន​ ឌី​ណា​ វាយ​ឱ្យ​សន្លប់​ រីឯ​ការ​ប្រកួត​ចុង​ក្រោយ​ គេ​វាយ​ឈ្នះ​កីឡាករ​ វ៉ា​ន់​មី​ឈោ​ក​ ស​សា​ គុន​ថង​ នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ចំណែក​ ឯ​កីឡាករ​ សុខ​ សុវណ្ណ​ប៉ះ​ជា​ មួយ​ វ៉ា​ន់​មី​ឈោ​ក​ ស​សា​គុន​ថង​ នៅ​វគ្គ​ ផ្ដាច់ព្រ័ត្រ​ ។​ ថ្ងៃ​សៅរ៍​នេះ​ទំនង​មិន​ងាយ​ យកឈ្នះ​កីឡាករ​ឡាវ​រូប​នោះ​បាន​ឡើយ​ ។​

​ការ​ប្រកួត​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ ទី​៣១​ ខែ​ តុលា​វគ្គ​ផ្ដាច់ព្រ័ត្រ​វាយ​ដណ្ដើម​ខ្សែ​ ក្រវាត់​គោ​ជល់​មាន​តែ​៣​គូ​ប៉ុណ្ណោះ​ ក្នុង​នោះ​គូ​បើក​ឆាក​ទី​១​តម្រូវ​លើ​កីឡា​ ករ​ ស្រិល​ ទ្រី​ មក​ពី​ក្លិប​ គជសារ​កីឡា​ ប្រកួត​ជាមួយ​កីឡា​សុខ​ ទូ​ មក​ពី​ក្លិប​ ឃ្លាំងមឿង​កីឡា​ខេត្ដពោធិ៍សាត់​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ ៕​

ឆ្នាក់ឆ័យ-សារ៉ាភីយីម-Laos

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print