ឆ្នាំនេះរាជរដ្ឋាភិបាលចេញសារាចរអោយផ្អាកការប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប នឹងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៥។

ចែករំលែក៖

ភ្នំពេញ​៖​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​ និង​សំពះ​ព្រះ​ខែ​ អកអំបុក​  ​ដែល​គ្រោង​ធ្វើ​ឡើង​នា​ថ្ងៃ​ទី​២៤-២៥​

​ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ខាង​មុខ​នេះ​ត្រូវ​បាន​រាជរដ្ឋាភិបាល​កម្ពុជា​សម្រេច​ផ្អាក​មួយ​ឆ្នាំ​ ដោយសារ​តែ​ទឹកទន្លេ​បូ​ន​មុខ​​នៅ​មុខ​ព្រះ​បរមរាជវាំង​  ​នៅ​ឆ្នាំ​នេះ​មាន​កម្រិត​ទាប​ពេក​និង​ ស្រប​ពេល​ ដែល​កម្ពុជា​ ជួប​គ្រោះ​រាំង​ស្ងួត​ដែល​​តម្រូវ​ឲ្យ​រាជរដ្ឋាភិបាល​ត្រៀមលក្ខណៈ​ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ធ្វើ​ស្រូវប្រាំង​ជូន​ប្រជាពលរដ្ឋ​។​

​រាជរដ្ឋាភិបាល​បាន​កត់សម្គាល់​ឃើញ​ថា​ បើ​ទោះបី​ឆ្នាំ​២០១៥​នេះ​ មិន​មានការ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​ បណ្តែតប្រទីប​​និង​សំពះ​ព្រះ​ខែ​ អកអំបុក​ នៅ​រាជធានី​ ភ្នំពេញ​យ៉ាងណា​ក្តី​ តែ​ពិធី​នេះ​​នៅ​តែ​អនុញ្ញាត​ឲ្យ​រៀបចំ​ធ្វើ​ឡើង​នៅ​តាម​បណ្តា​ខេត្ត​ជា​ធម្មតា​ តាម​ទំនៀមទម្លាប់​ប្រ​​ពៃ​ណី​ ​និង​តាម​លទ្ធភាព​របស់​អាជ្ញាធរ​ខេត្ត​រួច​ហើយ​ ។​

​ខាងក្រោម​នេះ​ជា​សេចក្តីជូនដំណឹង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​៖

...



ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print